Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីសំណេះសំណាលជាមួយអាជ្ញាធរ ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីជម្រុញការអនុវត្តន៍គោលការណ៍នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ០១ រោច ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធី សំណេះសំណាលជាមួយអាជ្ញាធរ ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីជម្រុញការអនុវត្តន៍គោលការណ៍នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម លី គឹមឡុង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងសមាជិកប្រតិភូក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោកស្នងការនគរបាលស្តីទី លោក លោកស្រី ស្នងការរង ប្រធាន-អនុប្រធានការិយាល័យ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោកនាយប៉ុស្តិ៍រដ្ឋបាលក្រុង ស្រុក ទាំង១២ លោកមេឃុំ ចៅ សង្កាត់ សរុបចំនួន ២៤២នាក់ ។

សម្រាប់ឆ្នាំ ២០១៨ កន្លងទៅនេះ ចំណាត់ថ្នាក់ នៃលទ្ធផលប្រឡងប្រណាំងភូមិ ឃុំ មានសុវត្ថិភាព ចំនួន ១០០ ឃុំ សង្កាត់ ទូទាំងខេត្តសៀមរាប មាន៣ ចំណាត់ថ្នាក់:
-ចំណាត់ថ្នាក់លេខ១ (ពិន្ទុ ៤ ទៅ ៧)មានចំនួន ៨១ ឃុំ សង្កាត់
-ចំណាត់ថ្នាក់លេខ២ (ពិន្ទុ ៣ ទៅ ៣.៩៩) មានចំនួន ១៧ ឃុំ សង្កាត់
-ចំណាត់ថ្នាក់លេខ ៣ (ពិន្ទុ ២ ទៅ ១.៩៩) មានចំនូន ១ ឃុំ
-និងឃុំពុំទទូលបានចំណាត់ថ្នាក់ មាន ១ ឃុំ

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ជូននូវថវិកា និងសម្ភារប្រើប្រាស់ សម្រាប់ចំណាត់ថ្នាក់ជ័យលាភីប្រឡងប្រណាំងភូមិ ឃុំ មានសុវត្ថិភាព ដល់នាយប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ សម្រាប់យកទៅបំពេញការងារបន្តជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ។

ថវិកា និងសម្ភារដែលត្រូវទទួលបានរួមមាន :
-មួកសុវត្ថិភាព ១០០មួក នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ /មួក១
-ថវិកា១០ លានរៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ / ១០ម៉ឺនរៀល
-ថិកាចំនួន ២លានរៀល លោក លោកស្រី មេឃុំ ចៅសង្កាត់ / ២ម៉ឺនរៀល
-អាវយឺតចំនួន ៩០០ អាវ ៕