អុីនធឺណេតបង្កប់ល្បែងសុីសង២៤ម៉ោងយីហោ( ជីប្រាំឌី G5D )បើកបង្អួតភ្នែកអាជ្ញាធរខណ្ឌដូនពេញ ផ្គើននិងបទបញ្ជា លោកអភិបាលក្រុង
ភ្នំពេញ៖ បើទោះបីជាមាន បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញ មានទីតាំង អុីន ធឺ ណេត បង្កប់ល្បែងសុីសង ២៤ម៉ោង យីហោ( ជីប្រាំឌី G5D ) កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នោះឡើយដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៥៤កែងផ្លូវលេខ៥ខាងជើងវត្តឧណ្ណាលោម សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។
សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយឯកឧត្ដមអភិបាល បានចាត់ទុកថា ការទទួលសំណូកពីជនល្មើសទាំងនោះគឺជា ទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។
- ឯកឧត្តម ឃួ ង ស្រេង ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយ បញ្ហាល្បែងស៊ីសងខុសច្បាប់នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា បើទោះជា លោក អភិបាល រាជធានីភ្នំពេញដាក់បទញ្ជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌដូនពេញ មិនអើពើ ទប់ស្កាត់និងបង្ក្រាបនោះឡើយ ៕