ឆក់ខ្សែ កបានសម្រេចរត់រួច ត្រូវប្រជាពលរដ្ឋចាប់បានវាយដៃមួយជើងម្នាក់ឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានរួចនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពម្នាក់ឯងឆក់ខ្សែ កពីជនរងគ្រោះទាំងព្រឹក ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ខែកក្តដាឆ្នាំ២០១៩វេលាម៉ោង៦និង៣០នាទីនៅចំនុចមុខផ្ទះសំណាក់កាកាផ្លូវបេតុងក្រុម១១ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះសាមុត វីរះភេទប្រុសអាយុ២៩ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខក្រុម៧ភូមិដើមខ្វិតសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ ដោយជននេះមានសារធាតុញៀនផងដែរ ។
រីឯជនរងគ្រោះឈ្មោះគ្រុយ ណាឃិនភេទប្រុសអាយុ២០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២២២ផ្លូវលំក្រុម៣ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឱ្យដឹងទៀតថា សំភារះដកហូតរួមមាន1 បន្តោងខ្សែក១ខ្នាយជ្រូកបានប្រគល់ជូនជនរងគ្រោះវិញ។
2 ម៉ូតូម៉ាកនិច១គ្រឿងពណ៍សពាកស្លាកលេខភ-ព1BQ-7660លេខម៉ាសុីន102297លេខតួ102261។
សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូគ្នា២នាក់តាមបណ្តោយផ្លូវបេតុងឡើងពីវត្តទួលមកកើតពេលជិះមកដល់កន្លែងកើតហេតុខាងលើក៏មានជនសង្ស័យ១នាក់ជិះម៉ូតូម៉ាកនិចពណ៍សមកពីក្រោយបានធ្វើសកម្មភាពឆក់ខ្សែកររបស់ជនរងគ្រោះរួចបានជិះគេចខ្លួនក៏ជនរងគ្រោះស្រែកចោរៗបានជួបនិងកំលាំងសម្ថកិច្ចដែលកំពង់ល្បាតបានជួយអន្តរាគមន៍ក៏ឃាត់ជនសង្ស័យបាននៅចំនុចក្បែរធានាគារអេសុីលីដាផ្លូវជាតិលេខ៥ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦។
ចំពោះមុខអធិការដ្ធានបានស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕