Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោក​ ជា​ ពិសី​ អភិបាលខណ្ឌឫស្សីកែវដឹក​នាំកម្លាំងបង្ក្រាបហ្គេមបាញ់ត្រីនៅភូមិលូ៣​ទីតាំងអូសរឹបទូរហ្គេម៦គ្រឿង​ តែមិនទាន់បង្ក្រាបទីតាំងមួយទៀតនៅច្រកចូលផ្សារគីឡូលេខ៦

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព​ខ័​ណ្ឌ​ឫស្សីកែវ ដឹកនាំដោយ​ លោក​ ជា​ ពិសី​ អភិ​បាល​ ខណ្ឌ​ បាន​ប្រើ​វិធានការ​ក្តៅ​ចុះបង្ក្រាបទីតាំង​បន​ល្បែង​សុីសង​ហ្គេម​បាញ់​ត្រី​ ៣​ទីតាំង រឹបអូស​ទូរ​ហ្គេម បានចំនួន​៦​គ្រឿង ។
-ប្រតិបត្តិ​ការបង្ក្រាប​ប​ន​ល្បែង​​នេះ បាន​ធ្វើឡើង​កាលពីល្ងាចថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩​ស្ថិតនៅ​ក្រុមទី​០៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្រតិបត្តិការបង្ក្រាបនេះបាន ធ្វើអោយ​ប្រជាពលរដ្ឋសារទរយ៉ាងខ្លាំងចំពោះចំណាត់កាេរបស់អាជ្ញាធរ​ ។

ប៉ុន្តែ​​ប្រជាពលរដ្ឋ​បានអោយដឹងថា នៅមាន​បន​ល្បែងហ្គេមបាញ់ត្រី​ដូចគ្នានេះ​ ១ទីតាំង​​ទៀតស្ថិតនៅភូមិក្រោលគោ​ សង្កាត់​ គីឡូ​ម៉ែត្រ​លេខ៦​ ច្រកចូលផ្សារគីឡូម៉ែត្រលេខ​៦ ប្រហែល២០ទៅ៣០ម៉ែត្រខាងស្ដាំដៃ​តាម​ឌឿងហែមតូច​ ជាប់និងលោកតាក្ដាម​ នៅតែដំណើរការបានយ៉ាង​រលូនបើទោះជាចាក់សោរក៏ដោយតែមានអ្នកនៅលេងខាងក្នុង​ អាជ្ញាធរមិនទាន់មាន​វិធានការបង្ក្រាបនៅឡើយទេ​ ។

ដូច្នេះហើយទើបប្រជាពលរដ្ឋសូមណូមពរ​ដល់លោក​ ជា​ ពិសី​ អភិបាលខណ្ឌឫស្សីកែវ​មេត្តា​ មានវិធានការបង្ក្រាបផង​កុំបង្ក្រាបរើស​អើងទីតាំង​ ល្បែងសុីសងប្រភេទដូចគ្នាបង្ក្រាបមួយទុកមួយដូចមិនទំនង​ ៕