Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះធុងហ្គាសស្លាប់ម្នាក់រងរបួសធ្ងន់និងស្រាល០៧នាក់នៅ…

ព្រះសីហនុ ៖ មានហេតុការណ៍ផ្ទុះធុងហ្គាសដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៨ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដាច់ដៃជើងខ្ទិចគួរឲ្យរន្ធត់ ដោយឡែក០៧នាក់ផ្សេងទៀតបានរង របួសធ្ងន់និងស្រាលត្រូវបានគេបញ្ជួនទៅសង្គ្រោះភ្លាមៗ
ឧប្បត្តិហេតុគួរឲ្យរន្ធត់ព្រឺព្រួចនេះបានកើតឡើងនៅចំណុច សាលាបច្ចេកទេស ដុនបូសស្កូ ដែលមានទីតាំងស្ថិតនៅក្រុម ១៨ ភូមិ៥សង្កាត់លេខ៥ ក្រុងនិងខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ ជីវិតនោះមានឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានផ្នែកជាងក្រឡឹងប្រចាំសាលាបច្ចេកទេសខាងលើ
ដោយឡែកជនរងគ្រោះចំនួន៧នាក់ផ្សេងទៀតកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យនៅឡើយ ។ ចំណែកសម្ភារៈនៅក្នុងសាលារងការខូចខាតមួយចំនួន ។

សមត្ថកិច្ចបានបន្តទៀតថា ជុំវិញករណីផ្ទុះធុងហ្គាសនេះកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុនិងបើក ការស្រាវជ្រាវបន្ថែមទៀតដើម្បីរកពីមូលហេតុពិតប្រាកដ ៕