តួល្ខោនម្នាក់រៀបចំសម្ដែងស្រាប់តែចោរលួចម៉ូតូបាត់
ភ្នំពេញ៖ បុរសជាតួឯកល្ខោនម្នាក់ ផាត់មុខ លាបម្សៅរៀបចំឡើងសម្តែងស្រាប់តែចោរ លួចម៉ូតូនៅមុខរោងល្ខោន យកទៅបាត់
-ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ថា គាត់បានមកសម្តែងល្ខោនបាសាក់នៅភូមិឃុំកើត ហេតុខាងលើអស់រយៈពេលមួយសប្តាហ៍មកហើយ ហើយការសម្តែងនេះ ដើម្បីរៃអង្គាសថវិកា និងប្រាក់ឧបត្ថម្ភយកទៅផ្គត់ផ្គង់ដល់ក្រុមល្ខោនដែលខ្វះខាត។ ហើយរឿងដែលត្រូវសម្តែងនៅយប់កើតហេតុនេះគឺ «រឿងសូរិយាអស្ដង្គត» ដែលជនរងគ្រោះសម្តែងជាតួឯកទៀតផង។ ចំណែកម៉ូតូជនសង្ស័យលួចយកទៅ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8857 ដែលមុនកើតហេតុគឺគាត់បានទុកនៅមុខរោងល្ខោន ខណៈដែលរូបគាត់កំពុងផាត់មុខលាបម្សៅរៀបនិងសម្ដែងទៅហើយស្រាប់តែបាត់ម៉ូតូ ក៏ផ្អើលរួចបានផ្អាកការសម្តែងភ្លាមៗតែម្តងប្រញាប់ដើររកម៉ូតូតែរកមិនឃើញក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូមកវិញ ៕