ផ្ទះពលរដ្ឋចំនួន៣ខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតទ្រព្យសម្បតិ្ដជាច្រើន
កំពង់ធំ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារ:មួយទៀត
-គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១-ម្ចាស់ឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ផ្ទះទំហំ៧x១២ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារខូចខាតទាំងស្រុង ទូរទស្សន៍ចំនួន១គ្រឿងបាស្តចំនួន១គូ,ប្រាក់ដុល្លារចំនួន៣០០០ដុល្លារ,មាសចំនួន ៨ជី,សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ផ្ទះទី២-ម្ចាស់ឈ្មោះ អៀន អឿន ភេទប្រុស អាយុ ៥០ឆ្នាំប្រពន្ធឈ្មោះ សំភាន់ អាយុ ៤០ឆ្នាំ ផ្ទះទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ ខូចខាតផ្ទះប្រហែល២០%។
ផ្ទះទី៣-ម្ចាស់ឈ្មោះ សាយ មី ភេទស្រី អាយុ ៦៩ឆ្នាំ ផ្ទះទំហំ៦x៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារខូចខាតផ្ទះប្រហែល២០%។
-សមត្ថកិច្ចបន្តថា មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
-សមត្ថកិច្ចបានអោយដឹងទៀតថា ក្នុងហេតុអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន១គ្រឿង និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក ចំនួន១គ្រឿងប្រើប្រាស់ទឹកសរុបចំនួន០៥រថយន្តស្មើនិង២០ម៉ែត្រគុប ទើបរលត់ទាំងស្រុង ៕