ចិនទៀតហើយ!!ចិនវៃចិនរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមបានព្រួតគ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំដែករលាស់និងដំបងឆក់បណ្តាលឲ្យបែកក្បាលរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចអាគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ខាងកើត អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
-តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់រួមនិងជនរងគ្រោះផងដែរបាននាំគ្នាដើរចេញពីអាគារនៅចំណុចកើតហេតុនាំគ្នា ដើរតែមិនដឹងជារឿងនោះទេ ស្រាប់តែជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាន នាំគ្នាព្រួត វាយជនរងគ្រោះពីនាក់និងដំបងដែករលាស់និងដំបងឆក់និងឆក់ទៅលើជនរងគ្រោះបណ្តាលម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាងក្នុងបាត់។
ក្រោយកើតគេឃើញរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុងហាក់ ដឹកជនរងគ្រោះម្នាក់យកទៅសង្គ្រោះភ្លាម៕