ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ៖ គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងនេះបានលើកឡើងថា គ្រឿងញៀនបំផ្លិចបំផ្លាញអនាគត គ្រួសារ ទ្រព្យសម្បត្តិ និងសង្គមជាតិយើង ការលើកឡើងដូចនេះគឺនៅក្នុងពិធីសំណេះណាល និងអប់រំដល់ស្រទាប់យុវជន កំពុងសម្រាកព្យាបាលផ្ដាច់សាធាតុញៀន នៅមណ្ឌលកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ដខេត្តបាត់ដំបង ក្នុងនោះផងដែរ លោក ឧត្តមសេនីយ៍ ក៏បានផ្ញើសារមួយចំនួនដល់យុវជនកំពុងសម្រាកព្យាបាលផ្ដាច់សាធាតុញៀនត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, យុវជនល្អ រួមគ្នាគាំទ្រ កំចាត់គ្រឿងញៀន, គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ, គ្រឿងញៀនបង្ករឱ្យមានអំពើហឹង្សា និងឧក្រិដ្ឋកម្ម, រួមគ្នាបង្ការ និងដោះស្រាយបញ្ហាថ្នាំញៀន, លុបបំបាត់ថ្នាំញៀន ត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា, យើងទាំងអស់គ្នា ត្រូវចូលរួមធ្វើឱ្យសង្គមគ្មានថ្នាំញៀន, ដើម្បីសុខភាព និងអនាគត់ភ្លឺថ្លា សូមបដិសេធថ្នាំញៀន ។