គួរឲ្យអាសូរណាស់!! ក្មេងប្រុសអាយុ២ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ខណៈម្ដាយដេកលក់
កោះកុង៖ អាសូរណាស់ ! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកស្រះក្បែផ្ទះស្លាប់យ៉ាងអាណោចអធម៌ ខណៈពេលម្ដាយដេកលក់
-ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩ នៅចំណុចស្រះទីកក្បែរផ្ទះ ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់ មានឈ្មោះ អ៊ុក ស៊ីណូន ភេទប្រុស អាយុ២ឆ្នាំ មានឈ្មោះ អ៊ុត សែន មុខរបគ្រូបង្រៀន ។
បើយោងតាមការបញ្ជាក់របស់ឈ្មោះ អ៊ុត សែន ត្រូវជាឪពុក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ អ៊ុក ស៊ីណូន ភេទប្រុស អាយុ២ ឆ្នាំ បានលង់ទឹកស្រះស្លាប់ នៅពេល ដែលគាត់ជាប់ទៅបង្រៀនសិស្សនៅសាលា ចំណែកឯភរិយារបស់លោក ដែលនៅមើលកូនបានសំរានលង់លក់ ទើបធ្វើឲ្យកូនចុះទឹកស្រះលង់ស្លាប់តែម្ដង។
បច្ចុប្បន្ន សពក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕