ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ត្រូវចោរឆក់កាបូបអស់ជាងមួយពាន់ដុល្លារ ហួសចិត្តពេលទៅដាក់ពាក្យបណ្ដឹងឃើញសុទ្ធតែសំបកកំប៉ុងស្រាបៀរនៅមុខប៉ុស្តិ៍
ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់ការបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក ។
-ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនរងគ្រោះមានឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ និងមានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ។
-យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ទាំងយំអួលដើមកថាមុនពេលកើតហេតុរូបគាត់បើកម៉ូតូរឺម៉ក ពាក់ស្លាកលេខភ្នំពេញ1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ការបូបស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះគេចសំដៅទៅផ្សារដើមគរ ហើយគាត់បានស្រែកចោរៗបើកម៉ូតូរឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ជួយដេញគាត់សោះសូម្បី តែសមត្ថកិច្ចក៏គ្មានម្នាក់នោះដែរ ។
-ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងទៀតថារបស់ដែលនៅក្នុងការបូប មានលុយខ្មែរនិងដុល្លាសរុបជាងមួយពាន់ដុល្លា ទូរសព្ទ័ដៃមួយគ្រឿងកាតគ្រីម៉ូតូមួយនិងអត្តសញ្ញាណបណ័្ណមួយសន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែឈរទ្រហោយំស្ដាយទ្រព្យសម្បត្តិនិងជិះម៉ូតូសណ្ដោងរុឺម៉ករបស់ខ្លួនមកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹមនិងបានឲ្យក្រុមអ្នកយកព័ត៌មានជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ច អន្តរាគមន៍ជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដាន្ទាទោសតាមច្បាប់ - ខណៈដល់ប៉ុស្តិ៍ ជនរងគ្រោះសម្ដែងការហួសចិត្ត ព្រោះឃើញសុទ្ធតែសំបកកំប៉ុងស្រាបៀរនៅមុខប៉ុស្តិ៍ ចឹងបានមិនមានប៉ូលិសល្បាត ៕