ស្រវឹងស្រាចាប់ប្រពន្ធអារករងរបួសធ្ងន់
ខេត្តរតនគីរី៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបាត់បង់ការចងចាំបានរករឿងប្រពន្ធនិងចាប់អា.ក ទាំងរស់បណ្ដាលឲ្យរងរបួស ធ្ងន់ត្រូវបានប្រជាពលនិងបងប្អូនបញ្ជួនទៅមន្ទីរពេទ្យ
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៨ ស្រុកលំផាត់ ខេត្តរតនគីរី ។
ជនដៃដល់ជាប្ដីមានឈ្មោះ សុំ ហឿន អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ ឃុំ កើតហតុ ។ ដោយឡែកស្ត្រីរងគ្រោះមានឈ្មោះ កេន ចន្នី អាយុ៣៥ឆ្នាំ
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដីបានផឹកស្រាស្រវឹងជោគជាំហើយរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ លុះបាត់បងនូវការគ្រប់គ្រងអារម្មណ៍ ស្រាប់តែចាប់គៀបប្រពន្ធរួចទាញ យកកាំបិតមកអា.កតែត្រូវបានប្រពន្ធស្រែកឲ្យគេជួយ សំណាងល្អស្របពេលកម្លាំងអាវុធហត្ថនៅក្បែរនោះជួយអន្តរាគមន៍ទាន់ពេល ភ្លាមៗត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីពេទ្យ ។
ក្រោយមកជនសង្សយ័ត្រូវបានកម្លាំង អាវុធហត្ថ បញ្ជួនទៅទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕