Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋសង្ស័យថា​ចៅសង្កាត់គោករកា​ក​ន្ទេល​ធំបន្លំដេកឲ្យកម្លាំងប្រជាការពារដាក់គោលដៅយក​លុយពីរថយន្តដឹកទំនិញ

ភ្នំពេញ៖​ ប្រជាពលរដ្ឋបាននាំគ្នាចោទប្រកាន់ទៅលើលោក​ សយ​សុីន ចៅសង្កាត់គោក​រការ​ សង្ស័យបើកដៃឲ្យកម្លាំងប្រជាការពារដាក់ទីតាំងយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ភូមិគោករកាសង្កាត់គោករ​កា​ ខណ្ឌ​ព្រែកព្នៅ​ត្រង់ចំណុច(ខាងមុខសាលាសង្កាត់​ )

យោងតាមប្រភពពីប្រជាពលរដ្ឋបានខ្សិប​ប្រាប់អោយដឹងថា​ រាល់ថ្ងៃកម្លាំង​ប្រជាការ​ពារ​ បាន​ដាក់​គោលដៅ​នោះ​ចំនួន០២ទីតាំងចាំយកលុយ​ គឺទីតាំងទី១ត្រង់ចំនុចផ្លូវបេតុងចេញពីសង្កាត់គោករការកែងផ្លូវមហាវិថីឈ្នះៗមុខវត្តអង្គក្រពើ​ និងទីតាំងទី០២ត្រង់ផ្លូវបំបែកជា៣មុខសាលាសង្កាត់តែម្តង នៅ​ពេលរថយន្តដឹកទំនិញឆ្លងកាត់គឺយក​ប្រាក់​ចំនួន១០០០០រៀលទៅ២០០០០រៀលក្នុង​រថយន្តមួយគ្រឿងហើយ​ឲ្យ​ជិះ​ចេញ​ទៅ​ ដោយឡែករថយន្តមួួយចំនួនដែលមិនបានអោយលុយនោះកម្លាំងប្រជាការពារមិនអោយទៅទេ​ ដូច្នេះហើយគ្រប់រថយន្តដឹកទំនិញត្រូវតែបង់លុយ។

ចំពោះ​ករណី​នេះ​ផង​ដែរ​អ្នក​យក​ព័ត៌មាន​បាន​សួរនាំ​លោក​ សយ​សុីន ចៅសង្កាត់គោករកា​បានប្រាប់អោយដឹងថាការដាក់កម្លាំងប្រជាការពារចំនួន០២ទីតាំងខាងលើនេះគឺលោក​បានធ្វើឡើងតាមការណែនាំរបស់​ សាលា​រាជធានីភ្នំពេញ​ អោយ​ ដាក់ហាមឃាត់មិនអោយរថយន្តដឹកទំនិញធន់ធំគ្រប់ប្រភេទឆ្លងកាត់​ តែចំពោះរឿងដាក់កម្លាំងយកលុយដូច​ប្រជាពលរដ្ឋលើកឡើងមិនត្រឹមត្រូវ​នោះទេ។
ដោយឡែកលោក​ ផល ឡឹម ប្រធានដឹកនាំកម្លាំងប្រជាការពារបានប្រាប់អោយដឹងដែរថាចំពោះរថយន្តដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់ចេញពីផ្សារឈូកមាសបត់ចូលតាម​វត្តជុំតាមផ្លូវបេតុងរហូតមកដល់មុខសាលា​សង្កាត់គោករការកម្លាំងបានឃាត់តែបើឲ្យរថយន្ត​ ត្រឡប់ទៅក្រោយខ្លាចខូចផ្លូវដូច​នេះត្រូវអោយរថយន្តបន្តដំណើរទៅមុខ​ទៀតតែមុននឹងទៅត្រូវបង់លុយកាក់ខ្លះ។
-តែទោះជាយ៉ាងណាប្រជាពលរដ្ឋនៅតែ​សង្ស័យថា​ អាជ្ញាធរ​ កន្ទេលធំបន្លំដេក។

ដោយសារ​តែ​ឃើញ​ទ​ង្វើ​មិន​ប្រក្រតី​បែប​នេះ​ប្រជាពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​មានការ​មិន​ពេញចិត្ត ចំពោះ​ការ​យក​លុយបែប​​នេះហើយប្រជាពលរដ្ឋបានសូមសំណូមពរដល់​ ឯកឧត្តម​ ឃួងស្រេង ដែល​ជាអភិបាល​ នៃ​ គណៈអភិបាល​ រាជធានី​ភ្នំពេញ​ មេត្តាមានចំណាត់ការទៅលើលោក​ចៅសង្កាត់រួមទាំងកម្លាំងប្រជការពារដែល​យកលុយពីរថយន្តមិនគិតពីការខូចខាតផ្លូវរដ្ឋខុសពីគោលការដែលលោកដាក់អោយឃាត់រថយន្តមិនអោយធ្វើដំណើរនោះទេ ជាពិសេសលោក​ សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅមេត្តាចុះពិនិត្យ​មើលកូនចៅដែលដាក់កម្លាំងយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទតាមដងផ្លូវខាងលើនេះផង​ ៕