សមត្ថកិច្ចចាប់ខ្លួន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា បានហើយ
មណ្ឌលគិរី ៖ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កែវសីមា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថដែលជាកន្លែងធ្វើការ ៖ ការចាប់ខ្លួនលោកសាក់ សារុន មេបញ្ជាការ អាវុធហត្ថ ស្រុកកែវសីមា រូបនេះធ្វើឡើង តាមដីកាបង្គាប់ឲ្យចូលខ្លួន របស់លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី ។
លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ត្រូវបាន លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់អោយចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ ខាងមុខនេះ រឿងប្រព្រឹត្តបទល្មើស “ប្រមូលនិងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ។
បន្ទាប់ពីជនសង្ស័យពាក់ព័ន្ធជាច្រើនត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានឧកញ៉ា ស៊ឹង សំអុល ម្នាក់ផង ដែរ ៕