ជនសង្ស័យជួញដូរថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនិងថ្នាំញៀន១ចំនួន
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងអធិការខណ្ឌច្បារអំពៅ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ២នាក់ដកហូតថ្នាំញៀនជាច្រើនប្រភេទ
-ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤៩E0 ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១-មានឈ្មោះ អង សល់ ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតបា្រកដ ស្នាក់នៅផ្ទះជួលសំណង់មិនរៀបរយក្រោយយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ទី២-ឈ្មោះ កែវ ស៊ីណុន ភេទស្រី អាយុ៣៩ឆ្នាំមុខរបរមិនពិតបា្រកដ ស្នាក់នៅផ្ទះលេខ៤៩EO ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
-សមត្ថកិច្ចបន្តថា វត្ថុតាងដែលដកហូតរួមមាន-ថ្នាំញៀនប្រភេទម៉ាទឹកកក-១កញ្ចប់ធំ ១៣កញ្ចប់ធំល្មម ម្សៅពណ៍ ៥ កញ្ចប់ធំ ថ្នាំគ្រាប់៤៦ ថ្នាំក្រវី០២ គ្រាប់ នឹងថ្នាំសំរើប ២៨ដបតូច។
ក្រោយបង្ក្រាបបានជនសង្ស័យទាំង២នាក់នឹងថ្នាំញៀន ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម នាំយកទៅចាត់ការតាមនិតិវិធី៕