ពលរដ្ឋប្រទះឃើញសត្វខ្លាដើរឆ្លងកាត់ផ្លូវជាតិលេខ៤
ព្រះសីហនុ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថានៅម៉ោង១១និង៣៨នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ ខណៈដែលគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក៏បានប្រទះឃើញសត្វខ្លា ០១ក្បាលបានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
- ប្រជាពលរដ្ឋបានបញ្ជាក់ថាសត្វខ្លាបានដើរ ឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ៕