Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោក​ម៉េង​ វិមាន​ តារា​ អធិការខណ្ឌមានជ័យ​ ដឹកនាំកម្លាំង បង្ក្រាបសង្វៀនជល់មាន់ភូមិ​ចំរើនផល

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ មានទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅភូមិ​ចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។

លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមាន ការផ្ដល់ព័ត៌មានលោកបានដឹកនាំកម្លាំងចុះផ្ទាល់ចុះមក​បង្ក្រាបភ្លាមៗដោយសារ ទីតាំងខាងលើ​នេះមានច្រករត់ច្រើនទើបកម្លាំង​នគរបាល​បានឃាត់ខ្លួនមនុស្សចំនួន២នាក់(អ្នកលេង) ចំណែកអ្នកលេងផ្សេងនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន និងដកហូតវង់អាប៉ោង រួមទាំងម៉ូតូជាច្រើនគ្រឿង សម្ភារៈសម្រាប់ជល់មាន់មួយចំនួន ។

លោកអធិការបានបន្ដថាកម្លាំងនគរបាល មិនមានពាក់ព័ន្ធជាមួយទីតាំងល្បែងស៊ីសងខាងលើនេះទេ ។

លោក សៀវ សាញ់ នាយរងព្រហ្មទណ្ឌបាន​បញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់ដែល​លោក​អធិការដឹកនាំកម្លាំងចុះបង្ក្រាប ដោយ​មានការចូលរួមដោយរូបលោកជានាយរង​ព្រហ្មទណ្ឌផ្ទាល់, លោកអធិការរង៤រូប និងកម្លាំងនៃអធិការខណ្ឌមានជ័យ លោកមិនជាប់ពាក់ព័ន្ធអ្វីដូចការចោទប្រកាន់នោះទេ ។

ក្រោយពេលចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់រួចសមត្ថកិច្ចបាននាំខ្លួនអ្នកញៀនល្បែងជល់មាន់២នាក់យកទៅកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំបន្ដទៀត៕