សមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបុរសជនជាតិនីសេរីយ៉ា៣នាក់ដកហូតថ្នាំញៀន២១គីឡូ
ភ្នំពេញ៖ លោក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីវេលាម៉ោង ០៨និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០គីឡូក្រោម និងឃាត់បុរសជនជាតិនីសេរីយ៉ា៣នាក់ត្រង់ចំណុចក្នុងផ្ទះសំណាក់យីហោ តូនី ផ្លូវបេតុង ភូមិ ត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រត្ដបត្ដិការនេះមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ -ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុងភូមិចំរើនផលសងា្កត់បឹងទំពុន២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ាមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ -ទី១-ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង-ទី២-លិខិតឆ្លងដែនចំនួន០៣ក្បាល
ទី៣-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១)-ទី៤-ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១)
ទី៥-ឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕