Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក ជួន សុវណ្ណ បញ្ជា​ឲ្យ​អធិការនគរបាល​ខណ្ឌទាំង១២ ក្នុង​រាជធានី​ភ្នំពេញ​ឈប់អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើស

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី កាលពី​ព្រឹកថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៨នេះបានបញ្ជា​ឲ្យ​អធិការនគរបាល​ខណ្ឌទាំង១២ក្នុង​រាជធានី​ភ្នំពេញ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើសនិង​ផ្សាយ​ផ្ទាល់​វីដេអូ (បង្ហោះ​ក្នុង​បណ្តាញ​សង្គម)

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កត់ធ្ងន់ថា ការចូល​សម្ភាសន៍​ជន ល្មើស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន គឺជា​ការមិន​ត្រឹមត្រូវ​ទេ គួរ​អធិការនគរបាល​ខណ្ឌ​ទាំង១២ ពិនិត្យ​លើ​ការងារ​នេះ​ឡើងវិញ។ ជាពិសេស​ជនសង្ស័យ​ដែល​ទើបតែ​ឃាត់ខ្លួន​បាន មិនទាន់​ក្លាយទៅជា​ទណ្ឌិត​ទេ។ ដូច្នេះ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់គេ​មាន។បើសិនជា​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​សង្គម​ធ្វើការ​ឡាញ​វីដេអូ​ឬក៏​ចូលទៅ​សម្ភាសន៍​ជាមួយ​ជនល្មើស​នោះ​គឺ​យើង​មិន​គោរព​សេចក្តីថ្លៃថ្នូរ​និង​កិត្តិយស​របស់គេ​ទេ ។ សូម​អធិការនគរបាល​ខណ្ឌ​ទាំង១២ ពិនិត្យ​ពិចារណា​ហើយ​ធ្វើការ​កែប្រែ​បញ្ឈប់​ជាបន្ទាន់​នៅ​ករណីនេះ។

លោក​បាន​ន្ថែ​ម​ទៀតថា “…ខ្ញុំ​បាន​តាមដាន​ព័ត៌មាន​តាម​បណ្តាញ​ព័​ត៍​មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ជូន​យោបល់​មួយ ដូច​ករណី​ជាក់ស្តែង​នៅ​ខណ្ឌ​ច្បារអំពៅ ខ្ញុំ​បាន​ពិនិត្យឃើញថា មានការ​អនុញ្ញាត​ឲ្យ​ក្រុម​ឡាញ​វីដេអូ​ចូល​សួរ​ព័ត៌មាន ហើយ​និង​ឡាញ​វីដេអូ​ក្នុង​បណ្តា​ព័ត៌មាន​សង្គម​ជាមួយ​ជនល្មើស​ដែល​អធិការ​ខណ្ឌ​បាន​ចាប់ខ្លួនបាន។ ខ្ញុំ​គិតថា នេះ​គឺជា​ប្រការ​មិន​ត្រឹមត្រូវ​ទេ​គួរ​លោក​អធិការ​ខណ្ឌ​ទាំង១២ពិនិត្យ​លើ​ការងារ​ជំនាញ​ឡើងវិញ…បើសិនជា​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​សង្គម​ធ្វើការ​ឡាញ​វីដេអូ ឬក៏​ចូលទៅ​សម្ភាសន៍​ជាមួយ​ជនល្មើស​ដែល​យើង​ឃាត់ខ្លួន​បាន​នោះ គឺ​យើង​មិន​គោរព​នៅ​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់គេ​ទេ សូម​អស់លោក​អធិការ​ខណ្ឌ​ទាំង១២ ពិនិត្យ​ពិចារណា ហើយ​ធ្វើការ​កែប្រែ​បញ្ឈប់​ជាបន្ទាន់​នៅ​ករណីនេះ”៕