Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!​ អុីធឺណិត​យីហោ(​777​)​ បង្កប់ល្បែង​សុីសង​នៅផ្លូវជាតិលេខ៥​ អាជ្ញាធរខណ្ឌដូនពេញ​មិនហ៊ានបង្ក្រាប

ភ្នំពេញ៖ បើទោះបីជា​បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ​អភិបាលរាជធានីភ្នំពេញដាក់ឲ្យអាជ្ញាធរ​មានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ​ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កេត ឃើញថា ល្បែងសុីសងនៅក្នុងខណ្ឌដូន​ពេញនៅតែកើត​មាន​ជាច្រើនកន្លែងដោយ​នៅមិនទាន់អនុវត្តបាន​នៅឡើយ ។

ជាក់ស្ដែង​ ទីតាំង​ បើក​ អុីនធឺណេត​ យីហោ (777)​ បង្កប់ល្បែងសុីសងខុសច្បាប់ នៅ​តាមបណ្ដោយ​ផ្លូវជាតិលេខ៥ខាងជើងស្ពាន​ជ្រោយចង្វារ​ សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កំពុងបើកដំណើរការ​យ៉ាងរលូន​ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក​ សុខ​ពេញវុធ​ និង​លោក​ ទៀង​ ចន្ទ័សា​ សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងសុីសងទាំង នេះ​ឯងដែលបង្កើតឲ្យមានបទល្មើសចោរឆក់ លួច ប្លន់ ជាដើម​ ។

សូមរំលឹកថា ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញ​ បានដាក់បទបញ្ជាដល់អាជ្ញាធរ​មូល​ដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហាល្បែង​ស៊ីសងខុសច្បាប់​ឱ្យខានតែបាន ដើម្បីធានា​សន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម ជួនប្រជាពលរដ្ឋ​ ។
-ឯកឧត្ដម​ អភិបាល​ បានថ្លែងដូច្នេះ​ក្នុងឱកាស​ប្រកាសស្តីពី ការដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩ ដោយ​ ឯកឧត្ដម​ អភិ​បាល បានចាត់ទុកថា ការទទួលសំណូកពី​ជនល្មើសទាំងនោះគឺជា ទង្វើរ​ខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ។

ឯកឧត្តម ឃួ ង ស្រេង បានសង្កត់ធ្ងន់​ ថា ល្បែងស៊ីសង ខុសច្បាប់ និង បញ្ហា សណ្ដាប់ធ្នាប់សាធារណៈ​ កុំប៉ះពាល់លុយគេឱ្យសោះ បើ​ប៉ះពាល់លុយគេដោះមិនចេញទេ អនុវត្តន៍​ យ៉ាងមិចក៏មិនចេញដែរ​ បើយកលុយគេ​ «ខ្ញុំនឹងតម្រឹមរឿងហ្នឹងតែប៉ៈពាល់លុយគេចឹង​ ទៀត ខ្ញុំត្រូវគិតគូរចូលអភិក្រមចុងក្រោយគឺ វះកាត់ចេញ »៕