Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ជា សុផារ៉ា អញ្ជើញបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អីសេន ឌីវេឡុបម៉ិន

ខេត្តព្រះសីហនុ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានអញ្ជើញបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អីសេន ឌីវេឡុបម៉ិន នៅតំបន់ឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៦ សង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៥រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ ថា ការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន Ever Asend Development Co.Ltd ជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្ដល់ការងារច្រើនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ទទួលបាន ការងារកាត់បន្ថយភាពក្រីក្រ ស្រប តាមកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ដើម្បីកំណត់ការងារសមធម៌ និងប្រសិទ្ធភាព ។ ស្ថិតក្នុងបរិយាកាសអំណោយផល ពិសេសកត្តាសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជាមានសក្កានុពល និងកាលានុវត្តភាពវិនិយោគពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្ត ទទួលបានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឲ្យខេត្តមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ វិនិយោគចិន ស្ថិតក្នុងលំដាប់លេខ១ មកបណ្ដាក់ទុន និងវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញមានប្រសាសន៍បើកការ ដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន Even Asend Development Co.Ltd នៅឆ្នេរអូឈើទាល ក្រុង ខេត្តព្រះសីហនុថា ការអភិវឌ្ឍគម្រោងសាងសង់អគារពហុបំណង ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការងារជូនយុវជនយើង មិនចាំបាច់ធ្វើចំណាកស្រុក ។ ហើយគម្រោងនេះចាត់ទុកថា ជាគម្រោងថ្មីមួយទៀតនៅខេត្ដព្រះ សីហនុ លើផ្ទៃដីជាង ៣ហិកតា ។ អាស្រ័យដោយប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមរមនា នៃសង្គមជាតិ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យវិនិយោគតូច ធំមកពីគ្រប់ទិសទីលើពិភពលោក មកបណ្ដាក់ទុន បោះទុនវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។

ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា កម្ពុជាទទួលបានអ្នក វិនិយោគគិនមកពីបរទេសជាច្រើន ក្នុងនោះប្រទេសចិន បាន នាំមុខគេ គឺលេខ១ , កូរ៉េលេខ២ និងជប៉ុនលេខ៣ ដូច្នេះយើងត្រូវប្រកាន់ភ្ជាប់នូវវិធានការណ៍ ដើម្បីការវិនិយោគ សំដៅផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋទទួលបានការងារកាន់តែច្រើនឡើងបន្ថែមទៀត ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕