ពុទ្ធោ!ប្រុសណាមិនស្លុតបើបើកទ្វារទៅឃើញប្រពន្ធខ្លួនកំពុងរួម រក្សជាមួយប្រុសផ្សេង
ភ្នំពេញ៖ ពុទ្ធោអាសូរ ! បុរសអ្នករត់រឺម៉កម៉ូតូកង់បីម្នាក់ស្រែកទ្រហោយំបោកខ្លួនប្រាណនៅនិងដី ព្រោះហួសចិត្តនិងប្រពន្ធដែលខ្លួនស្រលាញ់បែជានាងទៅរួមរក្សមេត្រីជាមួយប្រុសផ្សេង
- ហេតុការណ៍ការភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែសីហាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង ក្នុងហាងម៉ាស្សាយីហោ ( ម៉ាស្សាកោសជប់លេខ៥៩ )ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បើតាមសម្ដីបុរសជាប្តីប្រាប់ថាខ្លួនមានឈ្មោះ អុល ពេជ្រ អាយុ២៩ឆ្នាំមុខរបររត់កង់បី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ លិន អាយុ២៣ឆ្នាំ មុខរបរនារីកោសជប់នៅទីតាំងខាងលេី ។
-បុរសជាប្ដីបានបន្តទាំងទឹកភ្នែកថា រូបគាត់និងប្រពន្ធបានចាប់ដៃគ្នាជាប្ដីប្រពន្ធបាន៥ទៅ៦ឆ្នាំហើយថែមទាំងមានកូនចំនួន២នាក់ហើយកូនប្អូនទើបតែបាន៤ខែប៉ុណ្ណោះដោយសារជីវភាពខ្វះខាតប្រពន្ធបានសុំគាត់មកធ្វើការជានារី ម៉ាស្សា កោសជប់ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ បន្ថែមពីលើមុខរបររត់កង់បីរបស់គាត់ ។
-បុរសជាប្ដីរៀបរាបទៀតថា មុនពេលកេីតហេតុរូបគាត់មកពីរត់កង់បីហេីយបានចូលមកទីតាំងម៉ាស្សាដែលជាកន្លែងប្រពន្ធធ្វេីការដេីម្បីយកលុយអោយប្រពន្ធទុក ខណៈមកដល់មិនឃេីញប្រពន្ធនៅខាងក្រោមទេីបរូបគាត់ឡេីងទៅបន្ទប់ជាន់ទី២ បេីកទ្វារ ពុទ្ធោស្រាប់តែឃើញប្រពន្ធកំពុងតែរួមរ័ក្សជាមួយភ្ញៀវធ្វើអោយគាត់ស្លុតចិត្តស្ទើរគាំងបេះដូងរួចក៏បានចុះមកក្រោមវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ២ចុះមកលួងលោមអោយបុរសជាប្ដីអោយទៅប៉ុស្តិ៍ សិនតែមិនព្រមទៅសុខចិត្តនៅអង្គុយយំបោកខ្លួនអង្វរអោយប្រពន្ធចេញមកដោះស្រាយគ្នា តែប្រពន្ធមិនចេញលុះដល់ជិតភ្លឺបុរសអភព្វ័បានក៏បានឡើងជិះកង់បីរបស់ខ្លួនចេញទៅទាំងទឹកមុខស្រពោនក្រៀមក្រំ និងហួសចិត្តដែលប្រពន្ធលួចក្បត់តែមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ៕