ទីតាំងអុីនធឺណេតបង្កប់ល្បែងសុីសងយីហោ DH68 មុខផ្សារដីហុយ កំពុងបើកបង្អួតភ្នែកអាជ្ញាធរ
ភ្នំពេញ៖ ទីតាំង អុិនធឺណេត បង្កប់ល្បែងសុីសង(យីហោ DH68) នៅមុខផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនរំខាន ដល់អាជ្ញាធរនិងសមត្ថកិច្ច ឡើយ ។
-បើទោះបីជាមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង នឹង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គេនៅសង្កតឃើញ ទីតាំងបង្កប់ល្បែងសុីសង នៅក្នុងខណ្ឌ សែនសុខនៅតែកើតមានជាច្រើនកន្លែងដោយនៅមិនទាន់ ឃើញអាជ្ញាធរ មាន សមត្ថកិច្ច ខណ្ឌអនុវត្ត តាមបទបញ្ជាបាននៅឡើយទេ។
ជាក់ស្ដែង ទីតាំង អុីនធឺណេត បង្កប់ល្បែងសុីសង ខុសច្បាប់ មួយកន្លែង(យីហោ DH68) នៅមុខផ្សារដីហុយ តាមបណ្ដោយផ្លូវ ហាណូយ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ កំពុងតែបើកដំណើរការ យ៉ាងរលូន ដោយមិនរំខាងដល់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំង បនល្បែងមួយនេះ តែងតែមានក្រុមញៀនល្បែងចេញចូលពពាក់ពពួនបង្កភាពអសន្តិសុខ ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណូម ពរដល់លោក អភិបាល និងលោក អធិការ ខណ្ឌសូមមេត្តាពិនិត្យមើលទីតាំង បនល្បែងមួយនេះផងព្រោះល្បែងសុីសង ទាំងនេះដែល បង្កើតឲ្យមានបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម ។ ល។
-សូមរំលឹកថា កន្លងទៅថ្មីៗនេះកាលពីថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ឱ្យខានតែបានដោយមិនមានការលើកឡែងឲ្យបានឡើយដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសង្គម ជួនប្រជាពលរដ្ឋ ។
ពលរដ្ឋបានលើកឡើងនិងរិះគន់ថា បើកទោះ ជាមានបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេងអភិបាល រាជធានីភ្នំពេញ យ៉ាងណាក៏ដោយក៏ លោក អភិបាល និងលោក អធិការ ខណ្ឌមិនខ្វាយខ្វល់ អនុវត្ថតាមបទបញ្ជា ឡើយ ៕