Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចិន​ ទៀតហើយ​ !​! ស្រវឹងស្រាបើករថយន្តបែក​កង់ ឈប់ដេក​ កណ្តាលផ្លូវ​ រួចខឹងគេសុីផ្លេ​ថយរថយន្តបុក

ភ្នំពេញ៖ បុរសជនជាតិចិន​ ម្នាក់ស្រវឹងស្រា​ ជោគជាំង​ ​បើក​ រថយន្ត​ មួយគ្រឿងបែកកង់​កណ្តាលផ្លូវ​ ឈប់ដេក​ ខណៈផ្លូវកំពុងស្ទះ​ លុះ​ខឹងគេបើកមកពីក្រោយសុីផ្លេដាក់​ ថយ​រថយន្តបុករះកង់បីឥណ្ឌា ម៉ូតូនិង​រថយន្តមួុយគ្រឿងរងការខូចខាត
-ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩​ នៅចំណុចមុខផ្សារ ស្ទឹងមានជ័យ​(ចាស់) តាមបណ្តោយផ្លីវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា​ មុនកើតគេឃើញ​រថយន្តមួយគ្រឿងម៉ាក​ ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់​ ស្លាកលេខ​ភ្នំពេញ2AM-7206​បើកដោយ​ បុរសជនជាតិ​ ចិន​ ស្រវឹងស្រាជោគជាំង​ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧​ទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុច​កើតហេតុ​ រថយន្តបែកកង់មុខ​ ខាងឆ្វេង​ ចំ​កណ្ដាលផ្លូវ​ រួចដេកធ្វើប្រងើយ​ ខណៈផ្លូវកំពុងស្ទះ​ ពេលនោះអ្នកធ្វើដំណើរតាមដងផ្លូវ​បានសុីផ្លេដាក់​ ស្រាប់តែខឹងគេ​ ថយ​ រថយន្ត​បុក​ រះកង់បីឥណ្ឌា ម៉ូតូនិង​រថយន្តព្រួសមួុយគ្រឿងទៀត​បណ្ដាលឲ្យខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់​ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមក​វាសវែងយកទៅរក្សាទុកក្រុងរងចាំដោះស្រាយ​តាមច្បាប់៕