រន្ធត់ណាស់! កូនម្ចាស់ហាងម្លប់ស្បូវជិះម៉ូតូបុករថយន្ដកុងទីន័រ ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ យុវជនម្នាក់ដែលជាកូនម្ចាស់ហាងម្លប់ស្បូវ ក្បែមជ្ឍមណ្ឌល ប្រល័យពូជសាស្ត្រជើងឯក ជិះម៉ូតូ យកម្ហូបឲ្យភ្ញៀវ បើកលឿនមិនប្រយត្ន័ជ្រុលបុកជាមួយរថយន្តកុងទីន័ររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាស្លាប់ភ្លាមៗនៅកន្លែង ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៩ នៅមុខក្រុមហ៊ុនស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សពជនរងគ្រោះមានឈ្មោះ ធួន ឌីណា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
-តាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេតេប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ ។ បន្ទាប់ពីកើតហេតុ តៃកុងរថយន្តកុងទីន័របានចុះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកស្ទុះ រួចទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់យករថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំការដោះស្រាយពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕