ពលរដ្ឋរងចាំមើលលោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ ហ៊ានបង្ក្រាប ទីតាំងណេតបង្កប់ល្បែងសុីសងដែររឺទេ ខណៈកន្លងទៅលោកធ្លាប់សន្យាថា មិនឲ្យមានល្បែងសុីសងក្នុងទឹកដីរបស់
ភ្នំពេញ៖ ទីតាំង អុីនធឺណេត បង្កប់ល្បែងសុីសងជ្រក់ក្រោមស្លាកយីហោ(ALLDAY Net)24hចំនួន២ទីតាំង នៅក្នុងខណ្ឌដង្កោកំពុងបើកទទួលក្រុមអ្នកញៀនល្បែងសុីសងបង្អួតភ្នែក អាជ្ញាធរ ខណ្ឌដង្កោ ផ្គើននិងបទបញ្ជា របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
-យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងទី១៖ នៅលើផ្លូវ៣៧១ ជាប់និងការ៉ាស់សាំងតេលា ស្ពានដែក ចូលភូមិខ្វា សង្កាត់ដង្កោ ។
ទីតាំងទី២៖ ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ហើយទីតាំងទាំង២នេះកំពុងបើកទទួលស្វាគមន៍ភ្ញៀវញៀនល្បែងយ៉ាងសុខសាន្ដខណះអាជ្ញាធរខណ្ឌដង្កោមិនទាន់មានចំណាត់ការនៅឡើយ។
ទោះបីជាមានបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញប្រកាសក្ដែងៗថាលុបបំបាត់ឱ្យអស់នៅល្បែងស៊ីសងទាំង១៤ខណ្ឌ យ៉ាងណាក៏ដោយ ធ្វើឲ្យបទបញ្ជាហាក់សាបដូចទឹកទន្លេខណៈដែលអាជ្ញាធរ នៅទឹកដីខណ្ឌដង្កោមិនទាន់មានចំណាត់ការចំពោះទីតាំងអុីនធឺណេតខាងលើនេះ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញអាជ្ញាធរមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។
ពលរដ្ឋរងចាំមើលថា តើ អាជ្ញាធរខណ្ឌដង្កោ ហ៊ានបង្ក្រាបទីតាំងអុីធឺណេត បង្កប់ល្បែងទាំងនោះដែរទេ ?
ពលរដ្ឋលើកឡើងថា តើឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងសុីសងពេញ បន្ទុកយ៉ាងនេះ ខណៈដែលកន្លងមកលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ធ្លាប់សន្យាថា មិនអោយកើតមានល្បែងសុីសងនៅក្នុងទឹកដីដែលលោកកំពុងគ្រប់គ្រងនោះទេ ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជាពលរដ្ឋ៕