លោក នុត ពុធដារ៉ា ៖ បើបងប្អូនមានភស្ដតាងច្បាស់ផ្ដល់ឲ្យសមត្ថកិច្ច! មហាជនកំពុងមានចម្ងល់ថា អាជ្ញាធរនិងសមត្ថកិច្ចមានសមត្ថភាពដែរឬទេ ?
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយ លោក ប៊ុន ណារុំ អភិបាលរងខណ្ឌ តំណាង លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំង អាជីវកម្ម អុីនធើរណេត នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ចំនួន៣ទីតាំងទី១ ៖ -ផ្ទះលេខ២៤៨ ផ្លវលេខ៥ មានលិខិតអនុញ្ញាត ចេញពីមន្ទីរពត៌មានរាជធានីភ្នំពេញ
ទី២-ផ្ទះលេខ១៦៥ ផ្លូវលេខ៧ មានលិខិតអនុញ្ញាត ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា
ទី៣-ផ្ទះលេខ១៣៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាត ចេញមន្ទីរពត៌មានរាជធានីភ្នំពេញ។
ហើយបានធ្វើកិច្ចសន្យា ដោយកុំមានការលេងល្បែងសុីសងគ្រប់ប្រភេទនិងការប្រើប្រាស់ ជួញដូរគ្រឿងញៀន ហើយនៅតែបន្តបើកដំណើរការធម្មតា ។ តែចំពោះទីតាំងមួយទៀតនៅផ្លូវ៣៧១ សង្កាត់ដង្កោ មិនទាន់ចុះពិនិត្យនៅឡើយទេ ។
យោងតាមការបញ្ជាក់របស់លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ បានឲ្យដឹងថា ការចុះពិនិត្យ ទីតាំងអុីនធើណេត ទាំង៣ទីតាំងអាជ្ញាធរ បានរកឃើញថា ច្បាប់អនុញ្ញាតិ អាជីកម្ម អុីនធើណេត ហើយអាជ្ញាធរបានឲ្យម្ចាស់ទីតាំងផ្ដិតមេដាយ ធ្វើកំណត់ហេតុណែនាំ ។ លោក បានបន្តថា បើសិនរកឃើញការបង្កប់ល្បែងសុីសង គឺកម្លាំងអាជ្ញាធរនិងធ្វើទៅតាមច្បាប់ តែពេលចុះពិនិត្យ រកភស្តុតាងមិនឃើញនោះទេ! តែលោកថាចាំមើលលោកស្រាវជ្រាវរកអ្នកជំនាញកុំទ្យូទ័រដើម្បីឆែករក ភស្តុតាងជាក់លាក់និងធ្វើតាមច្បាប់។
-មិនតែប៉ុណ្ណោះលោកបានបញ្ជាក់តាមគ្រុបWhatsApp ថា សមត្ថកិច្ចតែងតែចុះពិនិត្យមើលករណីនេះ មិនមានសមត្ថកិច្ចណាអនុញ្ញាតិអោយលេងល្បែងខុសច្បាប់នោះទេ! បើបងប្អូនមានភស្តុតាងច្បាស់លាស់សុំមេត្តាជួយផ្តល់មកសមត្ថកិច្ចយើងផង ដើម្បីមានមូលដ្ឋានចាត់ការតាមផ្លូវច្បាប់។ សូមអរគុណចំពោះការផ្តល់ព័ត៌មាន។
-ត្រង់ចំណុចនេះមហាជនបានលើកឡើងថា និយាយដូច្នេះ ហាក់បីដូចជា អាជ្ញាធរមិនមានសមត្ថភាពក្នុងការស្រាវជ្រាវដើម្បីរកភស្តុតាង បង្ក្រាប បទល្មើស បែជាដោលទៅឲ្យបងប្អូន ប្រជាពលរដ្ឋ បើមានភស្តុតាងជួយផ្ដល់ឲ្យផង ខណៈដែលប្រជាពលរដ្ឋ មិនមានសិទ្ធិក្នុងការស្រាវជ្រាវ ឬក៏បង្ក្រាបបទល្មើសនោះឡើយ ។
សូមបញ្ជាក់ថាទីតាំងសេវាInternet ជាច្រើននៅក្នុងរាជធានីភ្នំពេញ កើតមានស្ទើរគ្រប់ខណ្ឌមិនថាតែខណ្ឌដង្កោនេះទេ តែងបង្កប់ ល្បែងស៊ីសងតាម Online ខុសច្បាប់ ក្នុងនោះដែរ ក៍មានអាជ្ញាធរខណ្ឌខ្លះបានបង្ក្រាប ជាបន្តបន្ទាប់ និងមានអាជ្ញាធរខណ្ឌខ្លះទៀត នៅមិនទាន់មានកាបង្ក្រាបនៅឡើយ ដែលធ្វើអោយមត្តិមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាមានល្បែងស៊ីសង តាម Online បង្កប់នៅតាមទីតាំងសេវា Internet ហើយ អាជ្ញាធរខណ្ឌខ្លះមិនបង្ក្រាប់បែបនេះ ????? ៕