មន្ត្រីសាធារណការខេត្តសៀមរាបម្នាក់រងការ រិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក
ខេត្តសៀមរាប៖ យោងតាមប្រភព បណ្ដាញ ហ្វេសប៊ុក បានចែករំលែក តៗគ្នា បណ្ដាញសង្គមកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩បាន រិះគន់យ៉ាងខ្លាំង ទៅលើទង្វើរបស់ មន្ត្រីសាធារណការ ម្នាក់នៅការិយាល័យ សាធារណការ ដឹកជញ្ជូន ខេត្តសៀមរាប ថា អសីលធម៌ ដែលយកជើងទៅចង្អុលស្លាកលេខ រថយន្តរបស់ប្រជាពលរដ្ឋដែលម្ចាស់គេស្រលាញ់
មហាជន អ្នក ប្រើប្រាស់ បណ្តាញ សង្គម ហ្វេសប៊ុក បានរិះគន់យ៉ាងចាស់ដៃចំពោះមន្ត្រីរូបនេះ ថាមិនសមជាមន្ដ្រីបំរើរាស្ដ្រទេ និងហាក់បីដូចមើលងាយប្រជាពលរដ្ឋជាខ្លាំង អ្នកខ្លះទៀតរិះគន់ថា ប្រហែលរថយន្ដរបស់ប្រជាពលរដ្ឋមិនស្មើបាតជើងរបស់មន្ដ្រីរូបនោះទេដឹង។
ធ្វើជាមន្ដ្រីបំរើរាស្ដ្រត្រូវមានសីលធម៌ និងវិន័យថ្លៃថ្នូរ មិនមែនធ្វើជាមន្ដ្រីធន់នេះទេ។ បណ្តាញព័ត៍មាន មិនអាចសុំការបកស្រាយ ពី លោក គី វីរិន្ទ ! ប្រធានមន្ទីរសាធារណការ បានទេ ដោយមិនមានលេខទូរសព្ទ័ ម៉្យាងវិញទៀត លោកទើបតែចូលមកកាន់តំណែងដោយមិនទាន់បានអង្គុយលើកៅអីផងស្រាប់តែមានការរិះគន់ពីសំណាក់មន្ត្រីរបស់លោកទៅហើយដោយសារតែទង្វើអសីលធម៌ ។
មហាជនសង្ឈឹមថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ ខេត្ដសៀមរាប និងពិនិត្យមើលនូវទង្វើខុសឆ្គងរបស់កូនចៅថ្នាក់ក្រោម៕