Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ជាប់ទោសព្រោះ​បង្កាត់ភ្លើងស្នេហ៍ជាមួយក្មេងស្រី​

ភ្នំពេញ៖ បុរសម្នាក់​ លួចបង្កាត់ភ្លើងស្នេហ៍ជា​មួយក្មេងស្រី​ អនិតិជន​ បានរយៈពេល៧ខែ​ខណៈប្រពន្ធមិននៅក្បែមួយ​រយៈ​ ពេលបែកធ្លាយរឿង ឪពុក​ ម្ដាយខាងក្មេង​ស្រីប្ដឹង​ ឲ្យសមត្ថកិច្ចឃាត់ខ្លួន​យកមកសួរនាំនៅប៉ុស្តិ​ នគរបាល​ ចោមចៅ៣
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង៥ល្ងាចថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ នៅ​សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យដែលជាប់ចោទជាអ្នកទោស​ស្នេហា មានឈ្មោះ លី គឹមឆាយ អាយុ២៤​ឆ្នាំ មុខរបរ លក់ពោតឆា ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តព្រៃវែង មានប្រពន្ធ និងកូនប្រុសម្នាក់ ។
-ចំណែកក្មេងស្រី​ ​អនិតិជន​ មានឈ្មោះ ម ស ព អាយុ​១៥ឆ្នាំ លក់ដូរចាប់ហ៊ួយជាមួយ​ម្តាយ ។

យោងតាមប្រភពបានឲ្យដឹងថា មួយរយៈចុង​ក្រោយប្រពន្ធរបស់ជនសង្ស័យមិនបាននៅ​ជាមួយប្ដីនោះទេ​ ដោយជាប់រវល់យកកូនទៅ​លេងម្តាយឯក្រុងព្រះសីហនុ ជាច្រើនខែមកហើយ ទុកឲ្យប្តីនៅផ្ទះជួលម្នាក់ឯង និងប្រកបរបរ លក់ពោតឆារ ។
ប្រភពបានបន្តថា​ ខណៈពេលប្រពន្ធមិននៅ​បុរសជាជនសង្ស័យ​ តែងតែទៅទិញគ្រឿងផ្សំសម្រាប់ចម្អិនពោតឆា​លក់​ នៅឯផ្ទះក្មេងស្រីព្រោះក្មេងស្រី​ជាលក់ចាប់ហួយ​ លុះពេល​ផ្សំ​គ្រឿងយូៗ​ ស្រាប់តែលួចលាក់ផ្សំ​ស្នេហ៍​ ជាមួយជាគ្នារហូតបានរយៈពេល៧ខែ​ស្នេហាល្អូកល្អឺន​ ឈានដល់ខាងស្រី​ ព្រមលះបង់ខ្លួនប្រាណ​ ប្រគល់អោយខាងប្រុស​ចំនួន២ដងនៅក្នុងផ្ទះសំណាក់​ ។

ក្រោយបែកធ្លាយរឿងស្នេហាខុសវ័យ​ របស់​បុរសលក់ពោតឆានិងក្មេងស្រីលក់ចាប់ហួយ​ធ្វើឲ្យឪពុក​ ម្ដាយ​ ក្មេងស្រី​ ខឹងសម្បាយ៉ាងខ្លាំង​ ក៏បានទៅដាក់ពាក្យបណ្ដឹង​ សមត្ថកិច្ច​ឃាត់ខ្លួនអ្នកទោសស្នេហារូបនោះមកធ្វើការ​សាកសួរនៅប៉ុស្តិនគរបាលចោមចៅ៣​ និង​កសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌ​ពោធិសែនជ័យ​ ចាត់ការបន្តតាមច្បាប់៕