អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងរបស់មន្រ្តីរាជការចូលនិវត្តន៍ ពោះម៉ាយម្នាក់អស់ទាំងស្រុង
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះ សន្ធោសន្ធៅ អស់ទាំងស្រុង ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩នៅចំណុចក្បែរវត្តកោះក្របី តាមបណ្ដោយផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកេីតហេតុមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថាមានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍និងរាយការណ៍ទៅក្រុមរថយន្តពន្លត់អគ្គីភ័យ ចេញរថយន្តជាច្រើនគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់តែសោកស្ដាយបានត្រឹមតែបាញ់ទប់ស្កាត់មិនអោយរីករាលលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងតែប៉ុណ្ណោះ ឯផ្ទះកើតហេតុត្រូវឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទិត ជា អាយុ ៦៨ឆ្នាំ មុខរបរមន្រ្តីរាជការចូលនិវត្តន៍ ជាបុរសពោះម៉ាយមានកូនប្រុសម្នាក់នៅជាមួយ ហើយពេលកើតហេតុរូបគាត់អត់នៅផ្ទះនោះទេ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅជិតខាងបានឲ្យដឹងថាមុនកើតហេតុគេលឺសូសម្លេងផ្ទុះ មួយសន្ទុះក្រោយមកក៏ឃើញចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ភ្លាមៗពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍។
ក្រោយប្រតិបត្តការណ៍សមត្ថកិច្ចបានដឹងថា រថយន្ត ពន្លត់អគ្គីភ័យ ដែលចេញអន្តរាគមន៍រួមមាន ៖ រថយន្តបុរីប៉េងហួតរថយន្តរបស់ស្នងការខេត្តកណ្ដាលនិងរថយន្ត សាលាខណ្ឌច្បារអំពៅ រថយន្តក្រសួងមហាផ្ទៃនិងរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញសរុប១៥គ្រឿង តែប្រេីប្រាស់បាញ់អស់៤គ្រឿង ក៏រលត់ទៅវិញនៅម៉ោង៩និង៣០នាទីយប់ថ្ងៃខែដដែលសមត្ថកិច្ច សន្និដ្ឋាបណ្ដាលមកទុស្សខ្សែភ្លេីង ឆ្លងចរន្តអគ្គីសនី ហេីយការវាយតំលៃទ្រព្យមិនទាន់ដឹងច្បាស់នៅឡេីយនោះទេ តែករណីនេះមិនបណ្ដោលអោយមានអ្នកណារង របួសនោះទេ ៕