Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចិនបើករថយន្តបុកម៉ូតូអូសជាង១០០ម៉ែត្រខ្ទាត​ម្ចាស់ចេញរងរបួសសង៦០០ដុល្លារ​បញ្ចប់​រឿង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​ រ៉េងរ៉ូវើ និងអ្នក​ដំណើរ​២នាក់​ទៀត​ បានបើករថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿង​ ជិះដោយបុរសម្នាក់ចំពីចហៀងពេញទំហឹង បណ្តាលឲ្យជាប់ម៉ូតូក្រោមរថយន្តអូស​ជាង១០០ម៉ែត្រ សំណាងម្ចាស់ខ្ទាតចេញ​រងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​៣៦០ កែងនិងផ្លូវ១០៥សង្កាត់បឹងកេង​កង​២ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួុយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ​ ស្លាកលេខកណ្តាល​1O-6324​ ដំណើរតាមបណ្តោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុ​ផ្លូវបែកជាបួន​ ក៏មានរថយន្តមួយគ្រឿងម៉ាក​រ៉េងរ៉ូវើ​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​2AV-9797បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសចិនពីរនាក់ទៀតធ្វើដំណើតាមបណ្តោយផ្លូវ៣៦០ ទិសដៅពី​កើតទៅលិច ក្នុងល្បឿនលឿន មិនប្រយត្ន័ជ្រុលបុកចំ​ ពាក់កណ្តាលម៉ូតូពេញទំហឹងធ្វើឲ្យម្ចាស់ខ្ទាតចេញរងរបួសស្រាល ចំណែក​ម៉ូតូជាប់ក្រោមរថយន្តអូសជាង១០០ម៉ែត្រត្រូវពលរដ្ឋជួយឃាត់បាន​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះមកដល់ តែដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នា​ ដោយខាងភាគីរថយន្តបង្កបានចេញសំណងចំនួន៦០០ដុល្លារទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕