ពលរដ្ឋថាស្ងាតៗមាត់ស្ទឹងព្រែកត្នោតនៅខណ្ឌដង្កោត្រូវគេចាក់ដីលុប
ភ្នំពេញ ៖ យោងតាមសេចក្ដី រាយការណ៍របស់ពលរដ្ឋ បានអោយថា ដងស្ទឹងព្រែកត្នោតនៅត្រង់ចំណុចខាងកើតស្ថានីយ៍ បូបទឹក ស្ពាន៧មករា ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងមានគេចាក់ដីលុបស្ទើរបាត់មួយចំហៀងទៅហើយ ។
បញ្ហាទាំងនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៍ដូចជា អ្នកដំណើរទូទៅកំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើហេតុអ្វី ?បានជាស្ទឹងព្រែកត្នោត ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ត្រូវបានគេចាក់ដីលុបបែបនេះ ដោយមិនមានការហាម ឃាត់ណាមួយពីសំណាក់ អាជ្ញាធរមូលដ្ឋាន សង្កាត់ ឬ ខណ្ឌសោះ អញ្ចឹង ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ អ្នកដំណើររៀបរាប់ថា ស្ទឹង ប្រឡាយ បឹង បួរ មិនអាចចាក់លុបបាននោះទេ ពីព្រោះ ថា ទាំងអស់នោះ គឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ហេតុអ្វី ?? ដងស្ទឹងព្រែកត្នោត ត្រង់ចំណុច ខាងកើតស្ថានីយ៍បូបទឹក ស្ពាន៧មករា ផ្លូវជាតិ លេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ ត្រូវបានគេចាក់ដីលុបស្ទើរមួយចំហៀង ដោយគ្មានអាជ្ញាធរហាមឃាត់ ។
មត្តិមហាជនលើកឡើងថា ចំពោះការចាក់ដីលុប ស្ទឹងព្រែកត្នោតបែបនេះ តើមានច្បាប់អនុញ្ញាតពីស្ថាបនណា ? ហើយហេតុអ្វី បានជាអាជ្ញាធរសង្កាត់ក្រាំងពង្រ និង អាជ្ញាធរខណ្ឌដង្កោ មិនមានការហាមឃាត់សោះ ? ឬមួយមានការត្រូវរ៉ូវគ្នា ទើបមានការចាក់ដីលុបស្ទឹងព្រែកត្នោត បានយ៉ាងរលួនដូចនេះ ៕ ប្រភពរាយការណ៍របស់ពលរដ្ឋ??