ឆេះឃ្លាំងសិប្បកម្មធ្វើពួកនិងអគារស្នាក់នៅរបស់បុគ្គលិកនៅខណ្ឌមានជ័យជិត២០ម៉ោងហើយនៅមិនទាន់រលត់នៅឡើយទេ
ភ្នំពេញ៖ ឃ្លាំងសិប្បកម្មធ្វើពួក និងអគារស្នាក់នៅរបស់បុគ្គលិក ធំៗចំនួនទៀត ក៏ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិ គិតជាលុយរាប់សិបមុឺនដុល្លារ បើទោះបីជាកម្លាំងអន្តរាគមន៍ បង្កានិងពន្លត់អគ្គីភ័យ ចេញរថយន្ត បាញ់ទឹករាប់សិបគ្រឿងខំប្រឹងបាញ់យ៉ាងណាក៏នៅតែទប់មិនឈ្នះដែរ ៖ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩នៅចំណុច ភូមិចំរើផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រហូតមកដល់ម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩នេះភ្លើងនៅតែបន្តឆេះនៅឡើយ ។