បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តដឹកប្រេងក្រុមហ៊ុនKCMបុកស្លាប់គួរឲ្យរន្ធត់
ខេត្តកែប៖ រថយន្តធន់ធំដឹកសុីទែនប្រេងបើកលឿនមិនប្រុងប្រយត្ន័វ៉ាគេឯងរេចង្កូតចូលចំណែកផ្លូវខាងគេជ្រុលទៅបុក ម៉ូតូ១គ្រឿងចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់ជីវិតភ្លាមៗនៅនិងកន្លែងគួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣៣ត្រង់ចំណុចមុខសាលា សង្កាត់ព្រៃធំក្រុងកែប ខេត្តកែប ។
ជនរងមានឈ្មោះ ឃួន សុខុម ភេទប្រុស អាយុ ៤៦ឆ្នាំ មាន ទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ដោយឡែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ធាន សុភាព ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិកំរៀងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយកើត ហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តធន់ធំដឹកសុីទែនប្រេងក្រុមហ៊ុន KCMម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-8873 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣៣ក្នុងល្បឿនលឿនវ៉ាេគឯងខ្វះការ ប្រុងប្រយត្ន័ក៏រេចង្កូតចូលចំណែកផ្លូវខាងម៉ូតូជ្រុលទៅបុកចំ ពីមុខពេញទំហឹងបណ្ដាលឲ្យគាបទាំងម៉ូតូនិងមនុស្សនៅក្រោមរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យអាណោចអធម៌
ម៉ូតូជនរងគ្រោះម៉ាកហុងដាC125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពត1L-06 26 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការ ស្រុកកែប ។ ចំណែកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕