ពលរដ្ឋថា ម្ចាស់សង្វៀនជល់មាន់ក្នុងចំការស្វាយចន្ទី ភូមិវាលពង្រែ ក្រុងសួង ជាមន្ត្រីយោធាឈ្មោះ….
ត្បូងឃ្មុំ៖ យោងតាមប្រភពច្បាស់ការ របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងសង្វៀន ជល់មាន់មួយកន្លែងក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិវាលពង្រែ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងអណាធិបតេយ្យ បានយ៉ាងលួនដោយ មិនរំខានដល់អាជ្ញាធរ មាន សមត្ថកិច្ចមូលដ្ឋានឡើយ ។
ប្រភពពីពលរដ្ឋបានបន្តថាការបើកបនល្បែងសុីសង ជល់មាន់ បានយ៉ាងរលួនដូច្នេះ សង្ស័យ តែម្ចាស់សង្វៀន និង លោក អធិការក្រុង សួង ត្រូវ រ៉ូវ គ្នាហើយមើលទៅទើបមិនបង្ក្រាប បណ្ដោយឲ្យលេងយ៉ាងអាណាធិបតេយ្យដូចនេះ ។
ប្រភព មួយទៀតបានខ្សឹប ប្រាប់ថា ម្ចាស់សង្វៀនបើកជល់មាន់មួយនេះ គឺជាមន្ត្រីយោធា ថែមទៀតផង ។ ប្រភពដដែលបានលើកឡើងថា មិនគួរសោះខ្លួនជាយោងធា បែជាយកតួនាទីមក បើកបនល្បែងសុីសងទៅវិញ តែបើ អញ្ចឹងមែននោះ!តើរដ្ឋាភិបាលគួរធ្វើយ៉ាងណា.??? ។
គួរំលឹកថា កន្លងទៅថ្មីៗនេះគេសង្កេតឃើញថា នៅក្នុងខេត្តត្បូងឃ្មុំ សំបូរទៅដោយ បនល្បែង ជល់មាន់និងអាប៉ោង ជាច្រើនទីតាំងនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន មួយចំនួន មិនតែប៉ុណ្ណោះ ក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោង ក្នុងខេត្តត្បូងឃ្មុំ មួយនេះ ក៏ធ្លាប់បានប្រើប្រាស់ អំពើហឹង្សាទៅលើអ្នកសារព័ត៌មានផងដែរ ខណៈដែលក្រុមអ្នកសារព័ត៌មានទៅថត ផ្ដិតយករូបភាពដើម្បីផ្សាយ ។
ប្រជាពលរដ្ឋបានសូមណូមពរដល់ លោកអភិបាលខេត្ត និង លោក ស្នងការខេត្ត ត្បូងឃ្មុំ មេត្តា មានវិធាការយ៉ាង ដើម្បីបង្ក្រាបរាល់បនល្បែង សុីសង ទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ផងដើម្បីរក្សាសុវត្ថភាព ភូមិ ឃុំ៩ចំណុច របស់រាជរដ្ឋា ជួនប្រជាពលរដ្ឋ ។ ព្រោះបញ្ហាចោរកម្មលួច-ឆក់-ប្លន់ ភាគច្រើន កើតចេញ ពីសកម្ម ល្បែងសុីសង ៕