នាយប៉ុស្តិ៍ស្តីទី នគរបាលផ្សារចាស់ ដេញអ្នកព័ត៌មានមិនឲ្យផ្សាយមុខប៉ុស្តិ៍ ករណីជនបរទេស ចូលម៉ាស្សាបាត់លុយ ថាជារឿងកំប៉ិកកំប៉ុក
ភ្នំពេញ ៖ ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននាំគ្នាំហួសចិត្ត នឹកស្មានមិនដល់ចំពោះលោក នាយប៉ុស្តិ៍ស្ដីទី នគរបាល ផ្សារចាស់ដេញអ្នកកាសែត មិនឲ្យផ្សាយ បន្ទាប់ពីមានការភ្ញាក់ផ្អើល ជនជាតិបរទេសស្បែកខ្មៅម្នាក់ ចូលទៅផ្ទះម៉ាស្សាមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១៣សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ តែត្រូវបានគេលួចលុយអស់៥០$ (ដុល្លារ)
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ។
ដោយជនជាតិបរទេសស្បែកខ្មៅម្នាក់ ចូលទៅផ្ទះម៉ាស្សាមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ តែត្រូវបានគេលួចលុយអស់៥០$ ខណ:ទៅសួរនាំភាគីហាងម៉ាស្សា ក៏មានការឈ្លោះប្រកែកគ្នា រហូតបង្កការភ្ញាក់ផ្អេីលដល់អ្នកសារព័ត៍មានជាច្រេីន នឹងសមត្ថកិច្ចចុះអន្តរាគមន៍នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដេីម្បីសួរនាំភ្លាមៗ ។
បើតាមការបកប្រែរបស់ប្រជាពលរដ្ឋ ដែលបានសាកសួរទៅលេីជនជាតិបរទេសខាងលេីបានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ រូបគាត់(ជនបរទេស)បានចូលទៅផ្ទះម៉ាស្សាខាងលេី តែម្នាក់ឯង ដោយទេីបតែម៉ាស្សាបានបន្តិច ក៏ឃេីញគេលួចយកលុយរបស់ខ្លួនអស់៥០$ ភ្លាមៗនោះ រូបគាត់ ក៏ដេីរទៅសួរនាំភាគីខាងហាង ហេីយយកទូរស័ព្ឌនារីម៉ាស្សាក្នុងហាងនោះ១គ្រឿង ដេីម្បីប្តូរយកលុយវិញ តែខាងហាងមិនព្រមឲ្យលុយវិញ ថែមទាំងរកវាយគាត់ទៀត ។
ប្រភពដដែលបានបន្តថា ៖ ខណ:ដែល ប្រជាពលរដ្ឋក្បែរនោះឃេីញហេតុការណ៍ផងដែរ ក៏រត់ទៅសួរនាំជនបរទេសខាងលេី ទេីបមួយសន្ទុះក្រោយមក លោកនាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលផ្សារចាស់ បានចុះមកដល់កន្លែងកេីតហេតុ នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសួរនាំឲ្យបានដឹងរឿងលម្អិត ។
ខណ:ដែលលោកនាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលផ្សារចាស់ នាំភាគីទាំងសងខាងទៅដល់ប៉ុស្តិ៍ ដឹងដល់អ្នកសារព័ត៌មានជាច្រើនបានទៅថតនិងឡាយ បែរជាមិនឲ្យអ្នកសារព័ត៍មានផ្សាយ នឹងមិនឲ្យឈរថតមុខប៉ុស្តិ៍ ធ្វេីឲ្យប្រជាពលរដ្ឋមានការសង្ស័យថា ទីតាំងម៉ាស្សាខាងលេី មានពាក់ព័ន្ធអ្វីជាមួយលោកនាយប៉ុស្តិ៍ស្តីទី ហើយមើលទៅទើបបានព្យាយាមដេញ អ្នកសារព័ត៍មានចេញ និងហាមអ្នកសារព័ត៍មានជាច្រេីននាក់មិនឲ្យផ្សាយផ្ទាល់មុខប៉ុស្ដិ៍បែបនេះ។
ក្រោយសមត្ថកិច្ចសាកសួរចប់ ម្ចាស់ហាងម៉ាស្សា បានបញ្ជាក់ថា ៖ អ្នកដែលលួចលុយរបស់ជនជាតិបរទេស គឺមិនមែននារីម៉ាស្សាក្នុងហាងគាត់ទេ គឺជាអ្នកដ៏ទៃ ។
ម្ចាស់ហាងម៉ាស្សាបន្តទៀតថា ៖ ដោយសារជនបរទេសបាត់លុយក្នុងហាងរបស់គាត់ ទើបគាត់សុខចិត្តចេញលុយសងដល់ជនបរទេស ដេីម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយបន្តទៀត ៕