នគរបាលនាយកដ្ឋានប្រឆាំងកាជួញដូរមនុស្សចុះបង្ក្រាបទីតាំង បារ(យីហោ ប៉ាន់នី បារ)ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទមួយកន្លែង(យីហោ ប៉ាន់នី បារ)ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ក្នុងនោះនារីបម្រើរភ្ញៀវជាស្រីក្មេង៨នាក់មេការ២នាក់(ស្រី-ប្រុស)និងថៅកែហាង១នាក់។
ប្រត្តិបត្តិការណ៍ធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅបារ(យីហោ បាន់នីបារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ដែលដឹកនាំទី១/ លោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរ មនុស្សក្នុងប្រទេស។ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។
បេីតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារយីហោ បាន់នីបារ ) ខាងលេី មានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរទេីបនៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បេីកការបង្ក្រាបតែម្តង។
ក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង១១នាក់នារីបម្រើរ៩នាក់និងមេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន ដេីម្បីធ្វេីការសាកសួរបន្ត៕