គ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់យ៉ាងអាណោចអាធម័ សង្ស័យរឿងស្នេហាត្រីកោណ
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី៩នៅវិទ្យាល័យទួលប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួនបីគ្រាប់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័
ហេតុការណ៍ភ្ញាក់ផ្អើលនេះកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅបណ្តោយផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះដែលខ្មាន់កាំភ្លើងបាញ់សម្លាប់មានឈ្មោះ រឿន រតនា ភេទប្រុស៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀនថ្នាក់ទី៩ នៃវិទ្យាល័យទួលប្រសាទសែនសុខស្នាក់ភូមិទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យោងតាមប្រភពព័តមានពីកន្លែងកើតហតុបានឲ្យដឹងថាមុនកើតហេតុ គេលឺសូសំឡេង ផ្ទុះអាវុធចំនួនបីគ្រប់ស្រាប់ឃើញជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូភ្លាមៗ បានរាយការណ៍ជួនសមត្ថកិច្ចភ្លាមៗ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុគេឃើញនារីម្នាក់បានមកដល់ ហើយបាន អះអាងថា ជនរងគ្រោះជាសង្សារបស់ខ្លួននិងបានថាម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខ រតនគីរី1E-7838 ជារបស់ខ្លួនទៀត។
បើតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានប្រាប់ថាទៅទិញពងទាកូនដើម្បីយកមកឲ្យរូបគាត់ តែមិនដឹងថាជិះអ្វីទៅនោះទេ លុះមកដល់ម៉ោងកើតហេតុមានគេខលប្រាប់ថាប្តីរបស់គាត់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាស្លាប់បាត់បង់ជីវិតទៅហើយដោយនៅក្បែរខ្លួនជនរងគ្រោះមានម៉ូតូមួុយគ្រឿងផងដែរ។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនមនុស្សប្រុសស្រីមួយក្រុមនាំ យកទៅសួនាំនៅអធិការដ្ឋាននគរបាលខណ្ឌ សង្ស័យជាប់ពាក់ពន្ធ័ករណីខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ច រកឃេីញសំបកគ្រាប់ចំនួន២ ម៉ាកK54និងបានធ្វើកោសល្យ វិច្ឆ័យរួចបានសន្និដ្ឋានជំហ៊ានដំបូងថា ជារឿង ស្នេហាត្រីកោណ បន្ទាប់មកប្រគល់សពឲ្យសាច់ញាតិដឹកយកទៅតម្កល់នៅវត្តសែនសុខ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនដៃដល់សមត្ថកិច្ចនិងធ្វើកាស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕