ផឹកស្រវឹងយករថយន្តថៅកែបើកដើលេងអកុសលបុកនារីម្នាក់ស្លាប់ត្រូវសមត្ថកិច្ចចាប់វៃខ្នោះ
ភ្នំពេញ៖ បុរសជាងជួសជុលរថយន្តម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតក្រោយផឹកសុីជាមួយមិត្តភក្តិស្រវឹង បានយករថយន្ត ថៅកែបើកដើរលេងសំណាងអាក្រក់ជ្រុលទៅបុកនារីម្នាក់កំពុងជិះម៉ូតូ ពីក្រោយផ្លោងជិត២០ម៉ែត្របោកនិងម៉ូតូកង់បី បែកក្បាលស្លាប់ រួចព្យាយាម បើករថយន្តរត់ត្រូវសមត្ថកិច្ចដេញចាប់បាន។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១០០៣កែងនិងផ្លូវ១៩៨២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ណុប ពិសី ភេទស្រី អាយុ២០មុខរបរនិស្សិតនៅសលកវិទ្យាល័យ ភូមិន្ទ និតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
បើតាមរៀបរាប់ពីរអ្នកបើករថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេនិងមិត្តភក្តិ៤-៥នាក់ បានផឹកស្រា ស អស់២លីត្រក៏បែកគំនិតចង់ដើរលេង ក៏យករថយន្ត ថៅកែម៉ាក ឡិចសុីសRX-330ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ2M-3407 ដែលថៅកែ បើកយកមកទុកនៅការ៉ាស់ នៅម្តុំរង្វង់មូលទួលគោក សំរាប់ទុកលក់ យកជិះដើរលេង
ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ មួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌សំបកឪឡឹក ស្លាកលេខកំពត1G-2379ជិះដោយនារីម្នាក់ ផ្លោងជិត២០ម៉ែត្រទៅបោកនិងម៉ូតូកង់បីឥណ្ឌាដែលបើកបញ្ច្រាស់ទិសគ្នាបណ្តាលបែកក្បាលស្លាប់ភ្លាមៗនិងនៅកន្លែងកើតហេតុ ហើយរថយន្តបង្កព្យាយាមបើករត់មកដល់ផ្លូវបេតុងកែងនិងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ទើបសមត្ថកិច្ចចាប់បានទាំងអ្នកបើកបរនិងអ្នករួមដំណើរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕