ពិតជាសាហាវមែន!យុវជនម្នាក់ត្រូវគេចាក់ចំដើមទ្រូងស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ មនុស្ស២ក្រុមដេញកាប់ចាក់គ្នាធ្វើឲ្យយុវជនម្នាក់ស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ខាងក្រោយផ្សារកាណាសុីធី ភូមិចោមចៅ២សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យឿន ដឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតព្រៃស មានស្រុកកំណើត ភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញយុវជន២ក្រុមបានដេញគ្នាពេញផ្លូវ មានអ្នកខ្លះកាន់កាំបិត អ្នកខ្លះកាន់ដំបង ខណៈនោះគេឃើញយុវជនម្នាក់រត់ចោលម៉ូតូឈាមស្រោចខ្លួន រួចក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់
ប្រភពថា បន្ទប់មកគេឃើញក្រុមក្មេងទំនើងជាច្រើននាក់បានរត់ចេញពីកន្លែងកើតហេតុ បន្សល់ទុកម៉ូតូ២គ្រឿងម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1E-0986 និងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ 1N-1705 នៅកន្លែងកើតហេតុ ដោយមិនដឹងថា ម៉ូតូមួយណាជារបស់ជនរងគ្រោះនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកខ្សែរហុំព័ទ្ធនៅកន្លែងកើតហេតុ រួចទាក់ទង សមត្ថកិច្ចកោសល្យវិច្ឆ័យមកពិនិត្យសពឃើញថាជនរងគ្រោះត្រូវមួយ កំបិតចំដើមទ្រូងបណ្តាលឲ្យស្លាប់ តែម្តង។
បន្ទាប់មកសមត្ថកិច្ចដឹកសពយកទៅតម្កល់ នៅ វត្តអង្គតាម៉ិញ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។
ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស២នាក់ យកទៅសួរនាំនៅប៉ុស្តិនគរបាលចោមចៅ២ ដើម្បីរកមូលហេតុនិងដំរ៉ុយ ក្រោយសួរនាំរួចសមត្ថកិច្ច បានកំណត់មុខសញ្ញា រហូតឈានទៅចាប់ជនសង្ស័យបានចំនួន៤នាក់ជនដៃដល់និងជាអ្នកផ្សំគុំនិត ក្នុងនោះមានស្រីម្នាក់ជាអ្នកយកកាំបិតលាក់ទុកទៀតផង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនិតិវិធីច្បាប់ ៕