ជនសង្ស័យ២ឆក់ខ្សែក និងទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចនៅខណ្ឌដង្កោ
ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់ខ្សែក បានសម្រចភ្លាមៗជនរងគ្រោះជិះម៉ូតូដេញតាមរួចយកទូរសព្ទ័តេទៅសមត្ថកិច្ច តែត្រូវជនសង្ស័យម្នាក់ដែលជិះម៉ូតូបិតគូទពីក្រោយឆក់យកទូរសព្ទ័បានបន្ថែមទៀតរួចជិះគេចបាត់
ហេតុការណ៍កើតឡើងកាលវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ជិតបឹងតាម៉ាត សង្កាត់ ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួលនៅក្រុងតាខ្មៅ មានស្រុកកំណើតភូមិព្រះមណ្ឌ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គុុបពី ពណ៌ក្រហម ពាក់ស្លាកលខ ភ្នំពេញ1CL- 9234 ធ្វើដំណើរចេញពីបុរីពិភពថ្មីចំការដូង គោលបំណងជិះទៅផ្ទះជួលនៅក្រុងតាខ្មៅ ដោយជិះតាមផ្លូវបេតុង ទិសដៅពីត្បូងទៅជើងទៅផ្លូវ៣៧១ ខណៈមកដល់ចំនុចកើតហេតុស្រាប់ តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកZOOMER Xមិនចាំស្លាកលេខមកពីក្រោយឆក់ខ្សែក របស់គាត់បានសម្រេច រួចក៏ជិះគេចខ្លួន ភ្លាមនោះគាត់បានជិះម៉ូតូដេញតាមពីក្រោយ និងយកទូរសព្ទ័ដៃតេទៅសមត្ថកិច្ចក្រុងឲ្យជួយអន្តរាគមន៍ស្រាប់តែជនសង្ស័យម្នាក់ទៀតជាអ្នកបិតគូទជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឆក់ទូរសព្ទ័របស់គាត់បានសម្រេចទៀតរួចក៏ជិះគេចខ្លួនធ្វើឲ្យរូបគាត់ជិះម៉ូតូដេញទៀតមកដល់ផ្លូវ៣៧១ ហួសស្ថានីយ៏បូមទឹកស្អុយប្រហែល២០០ម៉ែត្រមុខការ៉ាសសាំង តេលា ត្នោតជ្រុំ ត្រូវជនសង្ស័យធាក់គាត់មួយជើងនិងចុះមកវាយមួយដៃរួចបោះពាក្យថាបើកហ៊ានតាមអាញ់ទៀតនិងស្លាប់។
ប្រភពបន្តថា ដោយខ្លាចជនសង្ស័យសម្លាប់គាត់ក៏លែងជិះតាមតទៅទៀត។ជនរងគ្រោះបញ្ជាក់ ប្រាប់ថាទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែកផ្លាកទីទំម្ងន់មួយតឡឹងគិតជាទឹកប្រាក់៨០០ដុល្លានិងទូរសព្ទ័ដៃមួយគ្រឿងម៉ាកស៊ិចផ្លើស។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលដង្កោ ដើម្បីសាកសួរនិងស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕