ស្ត្រីម្នាក់មកលេងកូននៅភ្នំពេញ ដើរឆ្លងផ្លូវរថយន្តបុករបួសធ្ងន់
ភ្នំពេញ ៖ ស្រី្តវ័យចំណាស់ម្នាក់រួមដំណើរជាមួយក្រុមគ្រួសារ ចុះពីលើរថយន្តក្រុងដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបើកដោយជនជាតិចិន មកបុកពេញទំហឹងរងរបួសធ្ងន់
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងែ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមការរៀបរាប់ពីកូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានទាក់ទងក្រុមគ្រួសារនៅឯស្រុកកំណើត ឯខេត្តព្រៃវែងឲ្យមកលេងនៅភ្នំពេញ ព្រោះគាត់ទើបបើកប្រាក់ខែ ចង់នាំម្ដាយហូបអីឆ្ងាញ់ៗ ខណៈដែលក្រុមគ្រួសារនិងម្ដាយគាត់ចេញពីស្រុកមកដោយជិះរថយន្តក្រុង លុះមកដល់មុខតំបន់សេដ្ឋកិច្ចភ្នំពេញ ម្ដាយគាត់និងក្រុមគ្រួសារចុះពីរថយន្ត ដើរឆ្លងផ្លូវទិសដៅពីជើងទៅត្បួងបំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ច ដើរដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែរថយន្តម៉ាកតូយូតារេហ្វរ ពណ៍សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2F-3832 បើកដោយបុរសជនជាតិចិន ទិសដៅពីកើតទៅលិចយ៉ាងលឿនជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកស្ត្រីរងគ្រោះជាម្ដាយរបួសបែកក្បាល់ហូរឈាមតាមត្រចៀកសន្លប់ស្ដូកស្ដឹងភ្លាមៗត្រូវបានកូនៗ និងបងប្អូនប្រជាពលរដ្ឋទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុភ្លាមៗសមកិច្ចមូលដ្ឋានចុះមកដល់ឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅសួរនាំនៅប៉ុស្ដិ៍ នគរបាល ចំណែករថយន្តត្រូវបានកម្លាំងជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕