នារីម្នាក់រត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល បន្ទាប់ពីបុរសជាសង្សារវាយធ្វេីបាប
ភ្នំពេញ ៖ នារីម្នាក់បានរត់ទៅ ប៉ុស្តិនគរបាលចាក់អង្រែលើ ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ច ជួយ អន្តរាគមន៍ ខណៈដែលបុរសជា សង្សារខ្លួនទេីបតែ ស្គាល់គ្នាបាន ជាង២ខែ បានប្រេីអំពើហឹង្សា វាយនាងរបួសពេញខ្លួន ថែមទាំងគំរាមសម្លាប់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខប៉ុស្តិនគរបាល ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នារីរគ្រោះបានឲ្យដឹងថា បុរសជាសង្សាររបស់ខ្លួនមានឈ្មោះ តារា អាយុ២៥ឆ្នាំមុខរប បុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកនាង សុំមិនបញ្ចេញឈ្មោះ
នារីរងគ្រោះ បានរៀបរាប់ថា រូបនាងមានទំនាក់ ទំនង ជាមួយនិងបុរសឈ្មោះ តារា បានរយៈពេល ជាង២ខែមកហើយ ប៉ុន្តែមួយប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសជាសង្សារ មិនដឹងមានរឿងអ្វីនោះទេ គឺចេះតែប្រើហឹង្សាវាយមកលើរូបនាង ដោយពុំមានមូលហេតុ ។
នាងបន្តទៀតថា នៅថ្ងៃកេីតហេតុ រូបនាង បានទៅដេីរលេងនៅ កោះពេជ្រ ជាមួយនិងបងប្អូន ហេីយក៍បានតេទូរសព្ទ័ ហៅបុរសជាសង្សារទៅជាមួយ លុះទៅដល់កោះពេជ្រ បុរសជាសង្សារបានជិះម៉ូតូទៅដល់ ចំណែករូបនាង បានជិះរថយន្ដជាមួយនិង បងប្អូន ហេីយដោយខ្លាច បុរស ជាសង្សារអន់ចិត្ត រូបនាង ក៍បាន ចុះពីលើរថយន្ត មកជិះម៉ូតូ ជាមួយនិង បុរសជាសង្សាររបស់ខ្លួន រួចហើយក៍ ត្រលប់មកបន្ទប់ជួលវិញ តែនៅពេលជិះម៉ូតូតាមផ្លូវ បុរសជាសង្សារ មិនដឹងខឹងរឿងអ្វីនោះទេ គឺវាយនិងក្តិចរូបនាង តាមផ្លូវរហូតដល់បន្ទប់ជួល លុះមកដល់បន្ទប់ជួល បុរសជាសង្សារ ក៏វាយ មកលើរូបនាង ធ្វើឲ្យ របួសបែកចិញ្ចើម និង មានស្នាមរយះពេញ ជើង និងក្បាលពោះ ហើយក៍បង្ខាំងរូបនាង មិនឲ្យចេញ ពីបន្ទប់នោះទេរហូតទាល់តែ រូបនាង ឡាយវីដេអូ ឲ្យគេជួយ បុរសជាសង្សារ គំរាមឲ្យ លុបចេញ បេីមិនលុបទេនិងអាករសម្លាប់ចោល ។
នារីរងគ្រោះបន្តទៀតថា នៅពេលនោះ រូបនាង បានប្រេីវិធីលួងលោម បុរសជាសង្សារឲ្យទន់ចិត្ត ទើបបេីកទ្វាររត់ចេញមកក្រៅឲ្យគេជួយ ព្រមទាំងហៅ បងប្អូន ឲ្យជូនរូបនាង មកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិនគរបាល ចាក់អង្រែលើ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាត់ការតាមច្បាប់តែបុរសជាសង្សាដឹងខ្លួនទាន់រត់គេចខ្លួនបាត់៕