តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯងនិងម្នាក់ទៀតរបួសធ្ងន់
កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យសង្វេកចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពួកគេទាំង២នាក់ តខ្សែភ្លើងរួចចុះទឹកឆក់ត្រីនៅក្បែផ្ទះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ឌួង វណ្ណី ភេទប្រុស អាយុ ៣៤ឆ្នាំ ។ ចំណែកម្នាក់ទៀតដែលរងរបួស ធ្ងន់ មានឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយគ្នា ។
បើតាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២ នាក់បាននាំគ្នាតខ្សែភ្លើងដើម្បីឆក់ត្រីដែលមានចំងាយពីផ្ទះប្រហែល៣០ម៉ែត្រមិនប្រយត្ន័បណ្ដាលឲ្យឆក់ស្លាប់ម្នាក់ ដោយម្នាក់ទៀតបានរត់ឡើងគោកទាន់តែរងរបួសធ្ងន់ត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុរួចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕