Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចោរថ្លើមធំ! ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រចនៅក្បែ ប៉ុស្ដិនគបាលដង្កោ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពធាក់និងយកកាំភ្លើងខ្លីផ្ជុងប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេច ខ្លួនបាត់ដោយសុវត្តិភាព ដោយមិនរំខានដល់ សមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ខែ កញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ មុខសាលាបឋមសិក្សាទួលអំពិល សង្កាត់ ដង្កោខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ ហ៊ុន ណូន ភេទ ប្រុស អាយុ៣៩ឆ្នាំមុខរបម្ចាស់ហាងស៊ុបមួយកន្លែង ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានស្រុកកំនើតភូមិឬស្សីសង្កាត់ ស្ទឹងមាន ជ័យ ២ ខណ្ឌមានជ័យ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូឌ្រីមសង់០១៨ ពណ៌ខ្មៅ ឡើងសេរ៊ី០១៩ស្លាកលេខភ្នំពេញ1HA- 9569 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២ នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាក លេខ ជិះស្របទិសគ្នាមកពីក្រោយបានធ្វើ សកម្មភាពជិះកឿរួចធាក់ឲ្យដួលហើយដកកាំភ្លើងខ្លីផ្ជុងគំរាម ដោយភ័យខ្លាចជនសង្ស័យបាញ់ គាត់ក៏រត់ចេញពីម៉ូតូហើយជនសង្ស័យឃើញឱកាសល្អក៏លើកយកម៉ូតូជិះឆ្ពោះទៅ ទិសខាងត្បូងគេចខ្លួនបាត់ស្រមោល ដោយ សុវត្ថភាព ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានចុះមកដល់ចំនុចកើតហេតុ និងបានដឹកជនរងគ្រោះមកប៉ុស្ដិ៍នគរបាលដង្កោដាក់ ពាក្យបន្ដឹងនិងសាកសួរ ដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យទាំងនោះ មកផ្ដាន្ទាទោសតាមផ្លូវច្បាប់ ៕