Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តឡិចសុីស​LX-570​ស្លាកលេខខេមរភូមិន្ទឡើងលើសួនច្បារបុកបង្គោលផ្លាក​ប៉ាន់ណូរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្ត​ ឡិចសុីស​LX-570​ លឿនដូចហោះមិនប្រយត្ន័ដល់​ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងលើសួច្បារទៅបុកបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្ម​ បណ្ដាលឱ្យរបួសធ្ងន់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចក្រោម​ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត​ ឡិចសុីស​ ​LX-570​ ពណ៌ស​ ស៊េរីទំនើបមួយគ្រឿង ពាក់​ស្លាកលេខ​ ខេមរៈភូមិន្ទ 01-2-9297 ​បើកដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើត​ទៅ​លិចក្នុងល្បឿនយ៉ាងលឿន​ ខ្វះការប្រុង​ ប្រយត្ន័​ ខណៈមកដល់ចំណុចកើតហេតុផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារបន្តទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម​ ពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ​រងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ​ ផ្ទប់ជាប់និងបង្គោលប៉ាណូទៅ​លេងរួច។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅ​មន្ទីរ​ពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចធ្វើការវាសវែង​ ស្ទួចយកទៅរក្សាទុក នៅ​ ការិយាល័ចរាចរណ៍​ រាជធានីភ្នំពេញរង់ចាំ​ ដោះស្រាយគ្នានៅពេលក្រោយ៕