រន្ធត់ណាស់ ! ប្ដីប្រពន្ធ២នាក់ត្រូវឃាតកញីឈ្មោលបាញ់ប្រហាស្លាប់គួរឲ្យសង្វេក
មណ្ឌលគិរី៖ បុរសស្ត្រី២ប្ដីប្រពន្ធ ត្រូវខ្មាន់កាំភ្លើងញីឈ្មោលបាញ់ប្រហាជាច្រើនគ្រាប់ស្លាប់ទាំង២នាក់ប្ដីប្រពន្ធយ៉ាងអាណោចអធម៌ ចោលកូនតូច៣នាក់ឲ្យនៅកំព្រាតែលតោល
ហេតុការណ៍បាញ់ប្រហារគួរឲ្យរន្ធត់នេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅណុចអូរគគី ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សពជនរងគ្រោះ មានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំជាប្ដី សពប្រពន្ធមានឈ្មោះ អុល អាយុ៣៣ឆ្នាំ។ សពអ្នកទាំង២នាក់ ជាជនជាតិខ្មែរ ទើបមកពីខេត្តកំពង់ធំ ធ្វើចំការ នៅចំណុចខាងលើបាន៩ខែ មានកូនតូចៗ ៣នាក់ កូនប្រុសច្បងអាយុ ៧ឆ្នាំ កូនទី២ស្រី អាយុ៥ឆ្នាំ និងប្អូនទី៣ស្រី អាយុ៤ឆ្នាំ។
សមត្ថកិច្ចបានអោយដឹងថា ខ្មាន់កាំភ្លើងបាញ់ប្រហារជាប្រពន្ធ ត្រូវសមត្ថកិច្ចស្រុកកោះញែក ចាប់ខ្លួនបានហើយ នៅឡើយតែប្ដី រត់គេចខ្លួន សមត្ថកិច្ចកំពង់រុករក។
-សមត្ថកិច្ចបន្តថា បើតាមការបញ្ជាក់ពីអ្នកជិតខាងថា ក្រុមគ្រួសារទាំងពីរមានទំនាស់ទាស់ទែងគ្នា ជាច្រើនលើក ច្រើនសាមកហើយ ដោយសារឿងដី ដែលជនដៃដល់បានឲទៅ ជនរងគ្រោះក្រោយមកក្រុមគ្រួសារអ្នកទាំងពីរក៏មានទំនាស់និងគ្នា ហើយជនដៃដល់ទាមទារយកដីមកវិញតែខាងជនរងគ្រោះមិនព្រមឲ្យ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះរួមទាំងអ្នកជិតខាង បានចាក់ធុងបាស ផឹកស្រា មានគ្នា ៥ទៅ៦នាក់ តាំងពីម៉ោងប្រហែលជាង៣ រសៀល រហូតដល់ម៉ោង៧យប់ ទើបឈប់។
ហើយគ្រាដែល ញាតិមិត្តវិលត្រឡប់ទៅផ្ទះវិញនោះ ជនដៃដល់ក៏បានមកស្ទាក់តាមផ្លូវ រករឿងឈ្លោះប្រកែកគ្នា រឿងចាក់ធុងបាស់ ជនរងគ្រោះឮដូច្នោះ ក៏បានចេញពីផ្ទះ ទាំងពីរនាក់ប្ដីប្រពន្ធ ទៅសួរនាំ ក៏ត្រូវខ្មាន់កាំភ្លើង ទាំងពីរនាក់ប្ដីប្រពន្ធ បាញ់ប្រហារ ទៅលើប្ដីប្រពន្ធជនរងគ្រោះ បណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ នៅនឹងកន្លែង។
សមត្ថកិច្ចអោយដឹងទៀតថាសពជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បន្ទាប់ពីកើតហេតុសមត្ថកិច្ចស្រុកកូនមុំ បានយកមកតំកល់ទុក នៅវត្តអូរភ្លង ស្រុកកូនមុំ ខេត្តរតនគិរី រង់ចាំ សាច់ញាតិយកទៅធ្វើបុណ្យ នៅខេត្តកំពង់ធំ។
បច្ចុប្បន្ន ជនសង្ស័យខ្មាន់កាំភ្លើងជាប្រពន្ធត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ ចំណែកជនសង្ស័យជាប្ដីសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕