ភ្ញាក់ផ្អើល អាងទឹកសិប្បនិម្មិតមួយដាច់ខ្សែរសាត់qទៅទើរជាប់ គល់ស្ពានកោះប៉ែន
កំពង់ចាម៖ យោងតាមប្រភព ហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩ មានហេតុការភ្ញាក់ផ្អើល កើតឡើងដែលអាងហែលទឹកសិប្បនិម្មិតមួយបានដាច់ខ្សែរសាត់តាមទឹក ទៅទើរជាប់នៅនិងគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុង និងខេត្តកំពង់ចាម ។
ប្រភពបន្តថា បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងអន្តរាគមន៍ ដើម្បីអូសផែអាងទឹកនោះ ចេញពីតំបន់កើតហេតុជៀសវាងការបង្កនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ដោយកម្លាំងអន្តរាគមន៍និងត្រូវប្រើសាឡង់ចំនួន២គ្រឿង ដើម្បីអូសយកអាងទឹកនោះចេញ ។
ប្រភពបានបញ្ជាក់ថា៖ អាងទឹកសិប្បនិម្មិតខាងលើនេះមានទំហំ៦០ម៉ែត្រគុណនឹងទទឹង២២ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក ៕