Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រលាយអស់ហើយ​ ! តូបលក់ដូរក្នុងផ្សារឃ្លាំង​រំសេវចំនួន៤០តូប​ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ភ្នំពេញ​៖​ តូបលក់ដូរ​ របស់អាជីវក​ ក្នុងផ្សារឃ្លាំងរំសេវត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​ កាលពីវេលាម៉ោង​១១និង​២០​នាទី​យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩​ ​នៅចំនុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

យោងតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនដំបូងគេឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​-២០៤​និង២០៥​ ដែលជាតូបលក់ទូរស័ព្ទដៃ​ នៅខាងមុខគេ ភ្លាម​ៗនោះប្រជាពលរដ្ឋបានរាយការណ៍​ទៅ​សមត្ថកិច្ចមូលដ្ឋាន​ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍​ ជួយបាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងដោយក្រុមពន្លត់អគ្គិភ័យពិបាក​ បាញ់ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីទទួលបាន​ថាមានហេតុការអគ្គិភ័យ​ កម្លាំងអន្តរាគមន៍​ចេញរថយន្ត​ ពន្លត់អគ្គិភ័យជាច្រើនគ្រឿង​មកជួយបាញ់ពន្លត់​ រហូតមកដល់វេលាម៉ោង​១២និង២០នាទីទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង។​ ហេតុការណ៍អគ្គិភ័យនេះសមត្ថកិច្ច​ សន្និដ្ឋាន​ ជំហ៊ានដំបូង​ថា​ បណ្ដាលមកពីឆ្លងរន្តរអគ្គិសនី​ ទើបបាន​បង្កជាអគ្គិភ័យតែម្ដង។

សមត្ថកិច្ចបានបន្តថា​ ចំនួនតូបដែលឆាបឆេះមានចំនួន៤០តូប​ ត្រូវបានអគ្គិភ័យអស់ទាំងស្រុង​ ចំណែកសម្ភារ​ ដែលខូចខាតនៅមិនទាន់អាចប៉ាន់ស្មានដឹងពីចំនួនពិតប្រកដនៅ​ឡើយទេ​ ៕