ខ្លាំងមែន ! ជំពាក់លុយគេហើយពេលគេទៅទារស្ទុះវាយប៉ោងភ្នែកត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកសួរនាំនៅប៉ុស្តិនគរបាល អូរបែកក្អម បន្ទាប់ពីប្រើអំពើហឹង្សាវាទៅលើបុរសម្នាក់ឲ្យរងរបួសបែកមុខ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង០០នាទីរសៀលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ នៅមុខផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនដៃដល់ដែលប្រើអំពើហឹង្សាមានឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរ លក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ(របួសហើមជាំភ្នែកខាងឆ្វេង០១កន្លែង)។
សមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុជនដៃដល់បានទំនាក់ទំនងទិញទាពីជនរងគ្រោះ យកទៅខ្វៃលក់ និងបានទូរទាត់លុយឲ្យជនរងគ្រោះ នៅខ្វះលុយមិនទាន់ទូរទាត់ចំនួន ៣.៨៥២ដុល្លារ លុះដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង០២និង០០នាទីរសៀលជនរងគ្រោះបានមកទាលុយជនដៃដល់ដែលជំពាក់៣.៨៥២ដុល្លា នៅចំណុចកើតហេតុខាងលើ ពេលនោះជនដៃដល់បានស្ទុះចេញពីក្នុងផ្ទះ ធាក់និងវាយជនរងគ្រោះបណ្ដាល ឲ្យរបួស បន្ទាប់មកកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតដល់កន្លែងកើតហេតុឃើញហេតុការណ៍ក៍បានឃាត់ខ្លួនជនដៃដល់ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល អូរបែកក្អម តែម្តង ។
ក្រោយសាកសួរចប់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕